Friday , March 29 2024

កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អត្ថបទ ចម្រៀងខ្មែរ ៖ កណ្ដាលដួងចិត្ត

១ – ខ្ញុំរួចទោសផុតជ្រោះស្នេហា ឋានវិមានសោកា ជារឿងទុក្ខារីងរៃ
សូមលាហើយព្រោះអស់និស្ស័យ អស់និស្ស័យ ដើម្បីកុំឲ្យតណ្ហា ផ្ដន្ទាថាខ្ញុំជាជនសំណល់

២ – ជីវិតថ្លៃចៃដន្យវាសនា ស្ដាយលោហិតមាតា ដែលអស់សង្ខារខានយល់
យើងទាំងពីរឆ្លងផុតឋានអំពល់ ឋានអំពល់ រួមវាសនាសាងឫសគល់ ផុតផលពីអម្រែកកម្ម

បន្ទរ – សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា កណ្ដាលដួងចិត្តនៃខ្ញុំ
សូមឲ្យចិន្ដានៃបុប្ផាក្រពុំ មករួបរួមមនោរម្យ ព្រមជាគូវាសនា

៣ – ឱ!កណ្ដាលថ្នាលជីវិតចុងក្រោយ អូនកុំបណ្ដោយឲ្យមានចិត្តប្រេះឆា
ជួយអាណិតដល់ជីវិតកំព្រាៗ ជួយបងផងណាពុំងា រួមរស់ជាគ្នាលុះគ្រាអវសាន

ចម្រៀងខ្មែរ៖ កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អំពី រក្សា

សូមអានអត្ថបទនេះ

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ …

Leave a Reply

Your email address will not be published. Required fields are marked *