Thursday , April 25 2024

សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

សម្លស្ពៃក្តោបកន្ទុយគោ គឹជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលក្នុងការចម្អិនហើយក៏ជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅមិនតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់ពិសេសទៀតផង។

សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបកន្ទុយគោ

  1. កន្ទុយគោចំនួន 10 Kg
  2. ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ
  3. ទឹកចំនួន៨កែវ
  4. ស្ពៃក្តោបកាត់ជាដុំចំនួន១ចំហៀង
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  7. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  8. ម្រេចំនួន១ស្លាបព្រាកាហ្វេ
  9. ស្លឹកខ្ទឹមនិងជីចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់កន្ទុយគោ ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោដោយប្រើភ្លើងរាងខ្លាំងល្មមរហូតដល់ទឹកពុះ
  2. ក្របគំរបឆ្នាំងរួចហើយបន្តស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ (ប្រហែល២ម៉ោង)
  3. បើកគំរបដើម្បីដាក់ស្ពៃក្តោបបន្តស្ងោដោយប្រើភ្លើងខ្លាំងល្មមរហូតដល់ទឹកសម្លពុះ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *