Friday , April 19 2024

បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

បណ្តាំពុក ទុកជាទ្រព្យ - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្តីអាក្រក់ល្អក់ទាំងកាយខ្ចាយសទ្ធា
គ្រប់វេលាពៀរបន្សល់ផលនិងកម្ម
មិនរលឹកព្រឹកល្ងាចយប់គ្រប់ខែឆ្នាំ
សាងកាចកម្មចាំចងចិត្តស្អិតទោសទុក្ខ ។
គួររលឹកនឹកគុណគាប់ភ្ជាប់សទ្ធា
ស្តែងស្តីជាពៀររម្ងាប់ជាប់ទៅមុខ
កាយសុភាពទាបមិនទើសល្មើសមិនទុក
រាល់ទំនុកពុកផ្តែផ្តាំចាំជាទ្រព្យ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ពាក្យពេចន៍ដូនតា ផ្សងប្រាថ្នាទុក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *