Saturday , April 20 2024

មោហោស្នេហា – កំណាព្យខ្មែរ

មោហោស្នេហា – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

មោហោស្នេហា – កំណាព្យខ្មែរ

មោហោស្នេហា – កំណាព្យខ្មែរ

មោហោស្នេហាអាប់អន់បញ្ញាស្លុងស្លាប់ស្មារតី
ភ្លើងស្នេហ៍កញ្ជ្រោលរាលរោលប្រុសស្រីចាស់យល់ក្មេងខ្ចី
អាក្រក់យល់ល្អ ។
ស្នេហ៍ភ្លើងចំបើងឆាបឆេះឆួលឡើងតម្រេកអំណរ
ភ្លឺយល់ងងឹតគំនិតមិនល្អរយលានទំព័រ
សរសេរមិនអស់ ។
លង់ស្នេហ៍ងុលងប់យើងស្នេហ៍គេឈប់មិនគួរឡេះឡោះ
លូកលាន់កេះកៀវមិនស្រៀវខុសសោះគេមិនស្រណោះ
ត្បិតឯងមិនជា ។
ស្នេហ៍គួរស្នេហ៍គាប់ស្នេហ៍គេរករាប់ស្នេហ៍ឯកភាពគ្នា
ស្នេហ៍មួយនឹងមួយមិនព្រួយបានជាស្របច្បាប់រមនា
ស្នេហ៍មានមង្គល ។

កំណាព្យពេញនិយមបន្ទាប់ ៖ សេ្នហា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *