Tuesday , April 9 2024

សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លម្រះសាច់ជ្រូកចិញ្ចាំ ជាមួយតាំងហ៊ុនមានរសជាតិល្វីងបន្តិច ប៉ុន្តែបើអ្នកធ្វើឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយជាតិល្វីងនេះ វាធ្វើឲ្យកាន់តែមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរ។

សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ

  1. សាច់ជ្រូកចិញ្ចាំចំនួន៥ខាំ
  2. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  3. តាំងហ៊ុនចំនួន១កញ្ចប់
  4. ស្ករចំនួន១ស្លាបព្រា
  5. អំបិលចំនួន១ស្លាបព្រា
  6. ទឹកត្រីចំនួន១ស្លាបព្រា
  7. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  8. ម្រះធំល្មមចំនួន២ផ្លែ
  9. ទឹកចំនួន៨កែវ

របៀបធ្វើ

  1. នៅចានធំមួយ លាយច្របល់សាច់ជ្រូកចិញ្ចាំជាមួយស្លឹកខ្ទឹម តាំងហ៊ុន ស្ករមួយស្លាបព្រា​ អំបិលមួយស្លាបព្រា ទឹកត្រីមួយស្លាបព្រា ម្រេចមួយសា្លបព្រាកាហ្វេ
  2. ញ៉ត់សាច់ជ្រូកចិញ្ចាំចូលក្នុងម្រះ ប្រសិនបើអ្នកនៅសល់សាច់ជ្រូកចិញ្ចាំអាចយកធ្វើជាប្រហិតបាន
  3. ដាក់ម្រះដែលញ៉ត់សាច់ហើយនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់សាច់ឆ្អិននិងទឹករាងខាសបន្លិច
  4. ថែមគ្រឿងដោយដាក់ស្ករមួយស្លាបព្រា អំបិលមួយស្លាបព្រាកាហ្វេ ទឹកត្រី២ស្លាបព្រា
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លម្រះមានរសជាតិល្វីងបន្តិចប៉ុន្តែគេនូវតែនិយមធ្វើសម្លនេះបរិភោគជាប្រចាំ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *