Saturday , April 20 2024

សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

សម្លត្រយូងចេកសាច់មាន់ ជាមួយខ្ទិះដូងគឺជាមុខ ម្ហូបខ្មែរ មួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។

សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

ចំណាំ៖ ត្រយូងចេក មាន​ផ្ទុក​ទៅដោយ​ជាតិ​ដែក​។ ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់ សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ដូច្នេះ ការ​ញ៉ាំ​ត្រយូងចេក អាច​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាម​បាន​។​

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រយូងចេកសាច់មាន់

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសហាន់ចំនួ៤ក្លែប
  3. ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ
  4. សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  7. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  8. ខ្ទិះដូងចំនួនកន្លះកែវ
  9. ទឹកចំនួន២កែវ
  10. ត្រយូងចេកអាចយកផ្កាចេកចេញបានកាត់ជាដុំៗចំនួន១
  11. ស្លឹកគ្រៃកាត់ប្រវែងប្រហែល១ចំអាមចំនួន១បាច់
  12. ស្លឹកក្រូចសើចំនួន២សន្លឹក
  13. ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត
  14. ប្រហុកចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លឆ្អិនហើយ​ ដាក់ប្រេងឆា ខ្ទឹមស​ខ្ទឹមបារាំងនិងសាច់មាន់ចូលរួចកូរឱ្យស៊ប់
  3. ដាក់ទឹកត្រី ស្ករ ម្រេច ខ្ទិះដូងនិងទឹកចូលរួចច្របល់ឱ្យស៊ប់
  4. ដាក់ត្រយូងចេក ស្លឹកគ្រៃ ស្លឹកក្រូចសើចនិងម្ទេសចូលហើយស្លោរហូតដល់សាច់ឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ប្រហុកចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *