Friday , November 22 2024

បញ្ជីម្ហូបខ្មែរ

បញ្ជីម្ហូបខ្មែរ ឬ អាហារខ្មែរ មានរសជាតិឆ្ងាញ់ហើយមានដើមកំណើតតាំងពីមុខសម័យអង្គរ។​ ម្ហូបខ្មែរ មានអាចចម្អិនតាមរបស់ សម្ល ចៀន អាំង ស៊ុប គុយទាវ និង បង្អែមខ្មែរ ។

សម្លម្នាស់កន្ទុយគោ – ម្ហូបខ្មែរ

សម្លម្នាស់កន្ទុយគោ – ម្ហូបខ្មែរ

សម្លម្នាស់កន្ទុយគោ គឺជា ម្ហូបខ្មែរ មួយមុខដែលប្រជាជនខ្មែរចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិឆ្ងាញ់ហើយងាយស្រួលចម្អិនព្រមទាំងសំបូរទៅដោយជីវជាតិសម្រាប់ទ្រទ្រង់រាងកាយមនុស្ស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្នាស់កន្ទុយគោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប កន្ទុយគោចំនួន 0.9 kg ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ ស្ករចំនួន១ស្លាបព្រា ទឹកចំនួន៧កែវ ម្នាស់កាត់ជាដុំចំនួន១ចំហៀង ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់ចំនួន១កូនចាន ម្អមនិងជីហាន់ចំនួន១កូនចានតូច ម្ទេសហាន់ចំនួន២ផ្លែឬដាក់តាមចំណងចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស រួចបំពងរហូតដល់វាប្រែពណ៌ត្នោតបន្ទាប់ស្រង់យកខ្ទឹមសចេញពីខ្លាញ់ដាក់ក្នុងកូនចានរួចទុកនៅម្ខាង ដាក់កន្ទុយគោ ខ្ទឹមបារាំង អំបិលចូលក្នុងទឹកក្តៅបន្ទាប់កូរឱ្យស៊ប់ ដាក់ទឹកចូលក្នុងឆ្នាំងហើយចម្អិនរហូតដល់កន្ទុយគោឆ្អិនល្អ ដាក់ម្នាស់ចូលបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តង ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ ដាក់ខ្ទឹមបំពង ខ្ទឹមបារាំង ជីនិងម្ទេស កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ គឺជា ម្ហូបខ្មែរ ពិសេសដែលប្រជាជនខ្មែរតាមជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិផ្អែមបន្តិច ជូរបន្តិចនិងហិរបន្តិច សម្រាប់អ្នកចូលចិត្តប្រហុកអាចដាក់តាមការចូលចិត្តបាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន៣ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់គោហាន់ជាបន្ទះចំនួន 0.25 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រា ទឹកចំនួន៤កែវ ស្លឹកក្រូចសើចចំនួន២សន្លឹក ត្រកួនកាត់ប្រវែងប្រហែលមួយថ្នាំងដៃចំនួន១បាច់ ទឹកអំពិលទុំចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ជីនិងម្អមហាន់ចំនួន១កូនចាន ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមសនិងស្លឹកគ្រៃហើយច្របល់ឱ្យល្អ ដាក់សាច់គោ អំបិលនិងស្ករហើយកូរឱ្យល្អ ដាក់ទឹកនិងស្លឹកក្រូចសើចហើយចម្អិនរហូតដល់ទឹកពុះ ដាក់ត្រកួនចូលទៅក្នុងទឹកកំពុងពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកអំពិលទុំនិង​ប្រហុករួចកូរឱ្យស៊ប់ ដាក់ជីនិងម្ទេសចូល ស្រង់យកស្លឹកក្រូចសើចចេញជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ ជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់ ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១ ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺសាច់គោ គឺជា ម្ហូបខ្មែរ ដែលប្លែកមុខដែលប្រជាជននៅតាមជនបទនិយមចម្អិនបរិភោគ វាមានរសជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិន។ ផ្លែស្ពឺមានរសជាតិជូរហើយវាផ្លែឈើដែលអាចបរិភោគជាបង្អែមបាន ជាទូទៅប្រជាជននៅតាមជនបទចូលចិត្តយកផ្លែស្ពឺមកស្លជាមុខសម្លម្ជូរឬធ្វើជាឱសថក៏បានព្រោះសំបូរទៅវីតាមីនជាច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប សាច់គោកាត់ជាដុំចំនួន 0.5 kg ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ផ្លែស្ពឺចិតសំបកចេញហើយជាបន្ទះៗចំនួន២ផ្លែ ស៊ុបខ្នររសជាតិអំពិលចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១ សណ្តែកបារាំងចំនួន 0.12 kg ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីនិងម្អមហាន់ចំនួន១កូនចានតូច ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្លឱ្យក្តៅ ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសរួចបំពងរហូតដល់ខ្ទឹមសប្រែពណ៌ទៅជាពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងចេញពីខ្លាញ់ដាក់ក្នុងកូនចានហើយទុកនៅម្ខាង ដាក់សាច់គោនិងស្លឹកគ្រៃក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងរួចច្របល់ឱ្យស៊ប់ ដាក់អំបិលនិងម្រេចចូល រួចដាក់ទឹកនិងស្លរហូតដល់សាច់ឆ្អិន ដាក់ផ្លែស្ពឺចូលក្នុងសម្ល ថែមគ្រឿងដោយដាក់ដុំស៊ុបខ្នររសជាតិអំពិល ទឹកត្រីនិងស្ករ ដាក់ប៉េងប៉ោះសណ្តែកបារាំងហើយច្របល់ឱ្យល្អ ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

សម្លដំឡូងសាច់គោ គឺជាមុខ ម្ហូបខ្មែរ ដែលមានភាពងាយស្រួលក្នុងការចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរគ្រប់ទិសទី។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកត្រីចំនួន១ស្លាបព្រា ទឹកចំនួន៦កែវ ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន២ផ្លែ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកជីហាន់ចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោនិងទឹកស៊ីអីវរួចកូរឱ្យល្អ ដាក់ទឹកហើយបន្តចម្អិនរហូតសាច់គោឆ្អិនល្អ ដាក់ដំឡូងហើយចម្អិនរហូតដល់ដំឡូងផុយល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

អានបន្ត »

សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

សម្លល្ពៅសាច់ភ្លៅគោ គឺជា អាហារខ្មែរ ពិសេសម្យ៉ាងដែលមានរសជាតិឆ្ងាញ់ដែលប្រជាជននិយមធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ វាងាយស្រួលចម្អិនហើយសំបូរជីវជាតិសម្រាប់រាងកាយមនុស្ស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅសាច់ភ្លៅគោ សាច់ភ្លៅគោចំនួន២ដុំប្រហែល 0.5 kg ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ ស្ពៃសែឡឺរីចំនួន១បាច់ ស្ករចំនួន១ស្លាបព្រាតូច ទឹកចំនួន៦កែវ ល្ពៅចិតសំបករួចហើយកាត់ជាដុំតូចៗចំនួន១ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ភ្លៅគោជាមួយខ្ទឹមបារាំង ស្ពៃសែឡឺរី អំបិលនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ល្ពៅរួចហើយបន្តចម្អិនរហូតដល់ល្ពៅផុយល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

សម្លស្ពៃក្តោបកន្ទុយគោ គឹជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលក្នុងការចម្អិនហើយក៏ជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅមិនតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់ពិសេសទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបកន្ទុយគោ កន្ទុយគោចំនួន 10 Kg ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ ទឹកចំនួន៨កែវ ស្ពៃក្តោបកាត់ជាដុំចំនួន១ចំហៀង ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមនិងជីចំនួន១កូនចានតូច របៀបធ្វើ ដាក់កន្ទុយគោ ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោដោយប្រើភ្លើងរាងខ្លាំងល្មមរហូតដល់ទឹកពុះ ក្របគំរបឆ្នាំងរួចហើយបន្តស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ (ប្រហែល២ម៉ោង) បើកគំរបដើម្បីដាក់ស្ពៃក្តោបបន្តស្ងោដោយប្រើភ្លើងខ្លាំងល្មមរហូតដល់ទឹកសម្លពុះ ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនជាមួយត្រី គឺជា ម្ហូបខ្មែរ មានរសជាតិ ផ្អែម ជូរ ហិរផ្សំជាមួយត្រកួននិងត្រី សម្លដ៏ឆ្ងាញ់ពិសារនេះងាយស្រួលចំអិននិងជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ ចំណាំ៖ ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនជាមួយត្រី ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមហាន់រួចចំនួនកន្លះចានតូច ទឹកចំនួន៤កែវ ត្រីអណ្តែងឬត្រីបាសា (Basa) ចំនួន១គីឡួលាងសម្អាតហើយកាត់ជាកង់ៗ ត្រកួនកាត់ជាកង់ៗចំនួន៧ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន២ស្លាបព្រា ម្សៅស៊ុបអំពិលចំនួន១ស្លាបព្រាឬប្រើអំពិលទំុក៏បាន ជីគ្រប់មុខហាន់រួចចំនួនមួយកូនចាន​​ (ជីម៉ាអម ជីរណា ជីអង្កាម) ចំនួនមួយកូនចានតូច ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ស្លឹកគ្រៃចូលចំនួនពីរបីនាទីរួចដាក់ទឹកចូលហើយដាំរហូតដល់ទឹកពុះ ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនបន្ទាប់មកដាក់ត្រកួនចូល ថែមរសជាតិដោយដាក់ម្សៅស៊ុបអំពិល ទឹកត្រី ស្ករស រួចកូរឲ្យស៊ប់ រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច កត់សម្គាល់ …

អានបន្ត »

នំគួងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

នំគួងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

នំគួងសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ បែបសំរន់របស់ខ្មែរមួយប្រភេទដែលប្រជាជនភាគច្រើនធ្វើដើម្បីបរិភោគកំសាន្តក្នុងកម្មវិធីសំខាន់អ្វីមួយ វាមានប្រភពពី ប្រទេសវៀតណាម ។ គ្រឿងផ្សំអាហារខ្មែរ ៖ នំគួងសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន 0.5 kg ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ខ្ទឹមបារាំងចិញ្ចាំចំនួន១កូនចាន ស្ករចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ការ៉ុតចិតជាសសៃរៗចំនួន១កូនចាន ស្ពៃក្តោបចិតជាសសៃរៗចំនួន១កូនចាន ទឹកត្រីចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខំសំបកដើម្បីខ្ចប់ធ្វើជាកួងចំនួន២៥ សន្លឹក ស៊ុតយកតែពណ៌សចំនួន១ ប្រេងឆាដើម្បីបំពងកួងចំនួន៦កែវ របៀបធ្វើ នៅក្នុងចានធំ លាយសាច់ជ្រូកចិញ្ចាំជាមួយខ្ទឹមស ខ្ទឹមបារាំង​ ស្ករនិងទឹកត្រីបន្ទាប់មកដាក់ការ៉ុតដែលចិតជារាងសសៃរតូចៗ ស្ពៃក្តោប ទឹកស៊ីអីវ អំបិលនិងម្រេចហើយច្របល់ចូលគ្នាឱ្យស៊ប់ យកបន្ទះនំសម្រាប់រុំធ្វើជាកួងដាក់មួយសន្លឹកៗឱ្យស្រេច ដាក់បន្ទះនំលើជ្រុញឬចានហើយយកស្លាបព្រាដួងសាច់ដាក់ចំនួន១/៣ បន្ទាប់មកខ្ចប់សាច់ដែលបានដាក់លើបន្ទះនំហើយរុំវាធ្វើជាកួង បន្តធ្វើរហូតដល់អស់សាច់ កំដៅខ្លាញ់ចំនួន៦កែវនៅក្នុងខ្ទះដោយប្រើភ្លើងក្តៅល្មម នៅពេលខ្លាញ់ក្តៅហើយបន្ថយភ្លើងបន្តិចបន្ទាប់មកដាក់កួងចូលរួចបំពងរហូតដល់វារាងស្រួយ លើកួងបំពងចេញពីខ្ទះដាក់លើប្រដាក់ច្រោះខ្លាញ់ចេញជាការស្រេច កត់សម្គាល់ ជាទូទៅកួងគឺអាហារមួយប្រភេទដែលគេនិយមបរិភោគលេងកំសាន្ត ហើយនំកួងតែងតែធ្វើជាអាហារសំរន់នៅក្នុងកម្មវិធីការ ឬកម្មវិធីជួបជុំគ្រួសារ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

អានបន្ត »

ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា​ – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា គឺជា ទឹកជ្រលក់ ​របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។ ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិល​បុក​លាយ​គ្នា​ផ្អាប់​ទុក​សម្រាប់​ផ្សំ​អាហារដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃ​ជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។ គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកជ្រលក់កាពិបង្គា  ទឹកចំនួនកន្លះកែវតូច ស្ករសចំនួន១ស្លាបព្រា ទឹកមួយកែវចំនួន ១២០មល ក្រូចឆ្មារ ២ផ្លែ ស្កស ៥ ស្លាបព្រាកាហ្វ រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់ ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានតូច សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត ម្ទេសហាន់ដាក់តាមការចូលចិត្ត អន្លក់កាពិ ស្ពៅក្តោប ត្រសក់ សណ្តែកកួរ ការ៉ុត ចេកខ្ចី ស្វាយ ខ្វិត បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត របៀបធ្វើ លាយទឹកជាមួយស្ករក្នុងចាន រួចកូរឱ្យស៊ប់រហូតដល់រលាយអស់ ដាក់កាពិ ខ្ទឹមស ក្រូចឆ្មានិងម្ទេសរួចកូរឱ្យស៊ប់ល្អ រោយម្ទេសស្រស់ហាន់រួច និង​សណ្តែកដីកិនជាការស្រេច ចំណាំ៖ …

អានបន្ត »