Thursday , March 28 2024

ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា គឺជា ទឹកជ្រលក់ ​របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។

ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិល​បុក​លាយ​គ្នា​ផ្អាប់​ទុក​សម្រាប់​ផ្សំ​អាហារដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃ​ជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។

គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកជ្រលក់កាពិបង្គា

  1.  ទឹកចំនួនកន្លះកែវតូច
  2. ស្ករសចំនួន១ស្លាបព្រា
  3. ទឹកមួយកែវចំនួន ១២០មល
  4. ក្រូចឆ្មារ ២ផ្លែ
  5. ស្កស ៥ ស្លាបព្រាកាហ្វ
  6. រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
  7. ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ
  8. គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានតូច
  9. សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត
  10. ម្ទេសហាន់ដាក់តាមការចូលចិត្ត

អន្លក់កាពិ

  1. ស្ពៅក្តោប
  2. ត្រសក់
  3. សណ្តែកកួរ
  4. ការ៉ុត
  5. ចេកខ្ចី
  6. ស្វាយ
  7. ខ្វិត
  8. បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. លាយទឹកជាមួយស្ករក្នុងចាន រួចកូរឱ្យស៊ប់រហូតដល់រលាយអស់
  2. ដាក់កាពិ ខ្ទឹមស ក្រូចឆ្មានិងម្ទេសរួចកូរឱ្យស៊ប់ល្អ
  3. រោយម្ទេសស្រស់ហាន់រួច និង​សណ្តែកដីកិនជាការស្រេច
  4. ចំណាំ៖ សម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករថែម សម្រាប់អ្នកចូលចិត្តប្រៃថែមកាពិឱ្យច្រើនបន្តិចទៅតាមចំណង់ចំណូលចិត្ត។

កត់សម្គាល់

មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយទឹកកាពីដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់និង ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។

អ្នកខ្លះទៀតចូលចិត្តពិសារជាមួយស្វាយ ខ្វិត ចេក និងបន្លែស្រស់ផ្សេងៗទៀតដោយជ្រលក់ផ្ទាល់ជាមួយទឹកកាពិតែម្តង។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ទឹកប្រហុក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *