Friday , April 26 2024

សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺសាច់គោ គឺជា ម្ហូបខ្មែរ ដែលប្លែកមុខដែលប្រជាជននៅតាមជនបទនិយមចម្អិនបរិភោគ វាមានរសជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិន។

សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

ផ្លែស្ពឺមានរសជាតិជូរហើយវាផ្លែឈើដែលអាចបរិភោគជាបង្អែមបាន ជាទូទៅប្រជាជននៅតាមជនបទចូលចិត្តយកផ្លែស្ពឺមកស្លជាមុខសម្លម្ជូរឬធ្វើជាឱសថក៏បានព្រោះសំបូរទៅវីតាមីនជាច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺសាច់គោ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
  3. សាច់គោកាត់ជាដុំចំនួន 0.5 kg
  4. ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
  5. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  6. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  7. ទឹកចំនួន៥កែវ
  8. ផ្លែស្ពឺចិតសំបកចេញហើយជាបន្ទះៗចំនួន២ផ្លែ
  9. ស៊ុបខ្នររសជាតិអំពិលចំនួន១ស្លាបព្រា
  10. ទឹកត្រីចំនួន១ស្លាបព្រា
  11. ស្ករចំនួន២ស្លាបព្រា
  12. ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១
  13. សណ្តែកបារាំងចំនួន 0.12 kg
  14. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  15. ជីនិងម្អមហាន់ចំនួន១កូនចានតូច
  16. ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លឱ្យក្តៅ ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសរួចបំពងរហូតដល់ខ្ទឹមសប្រែពណ៌ទៅជាពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងចេញពីខ្លាញ់ដាក់ក្នុងកូនចានហើយទុកនៅម្ខាង
  2. ដាក់សាច់គោនិងស្លឹកគ្រៃក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងរួចច្របល់ឱ្យស៊ប់
  3. ដាក់អំបិលនិងម្រេចចូល
  4. រួចដាក់ទឹកនិងស្លរហូតដល់សាច់ឆ្អិន
  5. ដាក់ផ្លែស្ពឺចូលក្នុងសម្ល
  6. ថែមគ្រឿងដោយដាក់ដុំស៊ុបខ្នររសជាតិអំពិល ទឹកត្រីនិងស្ករ
  7. ដាក់ប៉េងប៉ោះសណ្តែកបារាំងហើយច្របល់ឱ្យល្អ
  8. ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេចជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *