Tuesday , April 23 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

ក្អែកមួយជាក្អែកដប់ – សុភាសិតខ្មែរអធិប្បាយ

ក្អែកមួយជាក្អែកដប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្អែកមួយជាក្អែកដប់ ៖ មាត់​មនុស្ស​និយាយ​តៗ​គ្នា​ក្លាយ​ពី​មួយ​ជា​ដប់ ។ អត្ថាធិប្បាយ ក្អែកមួយជាក្អែកដប់ ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ម្នាក់​ពន្លើស​បន្តិច ម្នាក់​ទៀត​ពន្លើស​បន្តិច ។ បន្ត​គ្នា​តែ​ដប់​ដង​ធ្វើ​ឲ្យ​បាត់​ភាព​ដើម​អស់​រលីង ។ រឿង​នេះ លោក​បាន​លើក​ឧទាហរណ៍​ដូច​ត​ទៅ ៖ បុរស​ម្នាក់​ទើប​នឹង​ការ​ប្រពន្ធ​រួច​ថ្មីៗ ។ ព្រឹក​មួយ បុរស​នោះ​ទៅ​បត់​ជើង​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ ក៏​ប្រទះ​ឃើញ​កូន​ពាង​មួយ​ពេញ​ដោយ​មាស ។ បុរស​នោះ​ក៏​កាយ​ដី​កប់​ទុក ។ ពេល​មក​ដល់​ផ្ទះ គេ​មិន​ហ៊ាន​ប្រាប់​ការណ៍​ពិត​ដល់​ប្រពន្ធ​ទេ ខ្លាច​នាង​បិទ​មាត់​មិន​ជិត ។ រួច​គេ​ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា នាង​អើយ​ព្រឹក​មិញ ខ្ញុំ​បត់​ជើង​ក្រោយ​ផ្ទះ ស្រាប់​តែ​មាន​ក្អែក​មួយ​ហើរ​ចេញ​ពី​គូទ​ខ្ញុំ ។ ចូរ​នាង​កុំ​និយាយ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ។ ប្រពន្ធ​គិត​ថា​រឿង​នេះ​ចម្លែក​ណាស់ មិន​អាច​នៅ​ស្ងៀម​បាន ក៏​ទៅ​ទម្លាយ​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ថា ប្ដី​ខ្ញុំ​បត់​ជើង​ចេញ​ក្អែក​ពីរ ។ មិត្ត​នោះ​និយាយ​បន្ត​ថា ចេញ​ក្អែក​បី ។ ការ​និយាយ​ប្រាប់​គ្នា​បន្ត​បែប​នេះ បាន​កើន​ចំនួន​ឡើង​ដល់​ដប់ ។ រឿង​នេះ​មិន​ស្ងាត់ ក៏​ទ្រង់​ជ្រាប​ដល់​ព្រះមហាក្សត្រ …

អានបន្ត »

ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ

ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តិចសង្អារបញ្ជល់គ្នា ៖ ការ​ញុះញង់​បំបែក​បំបាក់​សាមគ្គី ។ អត្ថាធិប្បាយ ក្តិចសង្អារបញ្ជល់គ្នា អត្ថានុរូប សត្វ​សង្អារ បើ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា វា​មិន​ខាំ​គ្នា​ទេ ទោះ​ជា​គេ​ចាប់​ដាក់​ឲ្យ​ខាំ​គ្នា​ក៏​ដោយ ។ ប៉ុន្តែ​បើ​គេ​ចាប់​វា​ក្នុង​ក្រុម​ជាមួយ​គ្នា​មក​ក្ដិច​គូទ រួច​ដាក់​ឲ្យ​ខាំ​គ្នា វា​នឹង​ខាំ​គ្នា​វក់វី លែ​ស្គាល់​ងាប់​រស់ ព្រោះ​វា​បាត់​បង់​លក្ខណៈ​ធម្មជាតិ ។ អត្ថប្បដិរូប មនុស្ស​ធ្លាប់​រស់​ក្នុង​សង្គម ឬ​ក្នុង​អង្គភាព​ជាមួយ​គ្នា ធ្លាប់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន ។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​មក​ញុះញង់ ដោយ​ម្ដង​ទៅ​ចាក់​ពន្យុះ​ខាង​នេះ ម្ដង​ខាង​នោះ ។ មិន​យូរ​ប៉ុន្មាន ភាគី​ទាំង​ពីរ ក៏​ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រពើវង្វេងបឹង ៖ មនុស្ស​អកត្តញ្ញូ​បំភ្លេច​គុណ​គេ ។ អត្ថាធិប្បាយ ក្រពើវង្វេងបឹង ក្រពើ ក្នុង​ពេល​នេះ លោក​តំណាង​ឲ្យ​សភាវៈ​អាក្រក់ គឺ​មនុស្ស​អកត្តញ្ញូ ។ បឹង ក្នុង​ពេល​នេះ លោក​ប្រៀប​ដូច​ជា​ទី​ជម្រក ឬ​មាតា​បិតា អាណា​ព្យាបាល ។ មនុស្ស​អកត្តញ្ញូ រមែង​បំភ្លេច​នូវ​ឧបការគុណ អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​ស្ងួន​គ្រង ឬ​អ្នក​ធ្លាប់​ឧបត្ថម្ភ​ខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នក​ខ្លះ​កាល​នៅ​ក្រីក្រ ឬ​នៅ​រៀន តែ​មក​ជ្រក​កោន​ដោយ​វត្ត​អារាម ឬ​ជ្រក​កោន​ក្រោម​ការ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរស​ជន​ណា​ម្នាក់ ។ លុះ​ដល់​រៀន​ចប់ មាន​មុខងារ​ជា​មន្ត្រី ឬ​បាន​ប្រកប​អាជីព​យ៉ាង​សមរម្យ​ហើយ ស្រាប់​តែ​ភ្លេច​វត្ត​អារាម​ដែល​ជា​ជម្រក​ធ្លាប់​ផ្ដល់​នូវ​ភាព​សុខសាន្ត ភ្លេច​អ្នក​មាន​គុណ​ដែល​ធ្លាប់​ជួយ​ទំនុក​បម្រុង ហើយ​បែរ​ទៅ​ស្ម័គ្រ​ស្មាគម​នឹង​អ្នក​ថ្មី ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​បែរ​មក​ប្រទូស្ត​នឹង​ជម្រក​ចាស់ ឬ​អ្នក​ឧបត្ថម្ភ​ចាស់​ទៀត​ផង ។ ឧទាហរណ៍ៈ ក្មេង​វត្ត​ខ្លះ ពេល​ឈប់​រៀន​ក៏​ទៅ​ធ្វើ​បដិវត្ត រួច​បែរ​មក​បំផ្លាញ​វត្ត រុះ​កុដិ វិហារ​ចោល …

អានបន្ត »

កាំបិតចិតដងឯង – សុភាសិតខ្មែរអធិប្បាយ

កាំបិតចិតដងឯង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាំបិតចិតដងឯង ៖ រងគ្រោះ​ព្រោះ​ចំណេះ​ខ្លួន​ឯង ។ អត្ថាធិប្បាយ កាំបិតចិតដងឯង ចំណេះ​ដែល​ចេញ​ទៅ​ហើយ ស្រាប់​តែ​ត្រលប់​បែរ​មក​ឲ្យ​ទុក្ខ​ទោស​ដល់​ម្ចាស់​ដើម​វិញ ។ ឧទារហណ៍ ៖ គ្រូក្បាច់គុន​ម្នាក់ បាន​បង្រៀន​ក្បាច់​គុន​ដល់​សិស្ស​ឲ្យ​ចេះ​សព្វ​គ្រប់​ទាំងអស់ ។ លុះ​ចេះ​សព្វ​គ្រប់​ស្នៀត​អស់​ហើយ សិស្ស​នោះ​ក៏​សុំ​សាក​ល្បង​ជាមួយ​គ្រូ​ដើម្បី​ពិសោធ​នូវ​ចំណេះ​របស់​ខ្លួន ។ ការ​ប្រយុទ្ធ​សាកល្បង​រវាង​គ្រូ និង​សិស្ស​ក៏​ចាប់​ផ្ដើម ។ លុះ​ប្រយុទ្ធ​បន្តិច​ទៅ ដោយ​គ្រូ​មាន​វ័យ​ចាស់​ខ្សោយ​កម្លាំង​ផង​នោះ ក៏​រាង​ទន់​ដៃ​ជាមួយ​សិស្ស​របស់​ខ្លួន​ដែល​កំពុង​ពេញ​កម្លាំង ។ ទីបំផុត​គេ​ឃើញ​គ្រូ​អុកគូទ​ដោយសារ​ល្បិច​ស្នៀត​ខ្លួន​ឯង​ដែល​បង្រៀន​ឲ្យ​ទៅ​សិស្ស ។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូ​ពី​ដើម​មួយ​ចំនួន ចេះ​តែ​លាក់​ល្បិច​ស្នៀត​ខ្លះ​ទុក​គ្រាន់​ការពារ​ខ្លួន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំហឹងទល់កំហល់ ៖ យក​កំហឹង​ទៅ​ទល់​នឹង​ការ​ក្រេវក្រោធ ។ អត្ថាធិប្បាយ កំហឹងទល់កំហល់ ភាគី​មួយ​កំពុង​ខឹង​ក្រេវក្រោធ ច្រឡោត​តោងតូង​ទៅ​លើ​ភាគី​មួយ​ទៀត ។ ភាគី​ទី​ពីរ​នេះ កាល​បើ​ដឹង​ថា គេ​កំពុង​ខឹង​នឹង​ខ្លួន​ហើយ​ក៏​មិន​បាន​រំងាប់​ចិត្ត ឬ​ខន្តី​អត់ធន់​ទេ គេ​បែរ​ជា​មាន​ប្រតិកម្ម​តប​ត​វិញ​យ៉ាង​ខ្លាំងក្លា ។ ភាគី​ទី​១ កំពុង​តែ​ខឹង​ក្រេវក្រោធ​ស្រាប់​ផង លុះ​ឃើញ​គេ​មក​តតាំង​ដូច​នេះ វិស័យ​ដូច​សាំង​មក​ជះ​លើ​ភ្លើង​ឆេះ​ព្រៃ ។ កំហឹង​ទល់​កំហល់​បែប​នេះ ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​សោកនាដកម្ម​យ៉ាង​សាហាវ មាន​ស្លាប់​មាន​រស់​គួរ​ឲ្យ​តក់​ស្លុត យ៉ាង​ហោច​ណាស់ ក៏​មាន​ភាគី​ណា​មួយ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ជា​មិន​ខាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស៊ីស្មៅក្នុងអូរ ៖ អ្នក​កណ្ដាល​ស៊ី​រះ​ទាំង​សង​ខាង ។ អត្ថាធិប្បាយ ក្របីស៊ីស្មៅក្នុងអូរ អត្ថានុរូប ធម្មតា​អូរ ឬ ប្រឡាយ ពេល​រដូវ​ប្រាំង ទឹក​រីង​អស់ បើ​នៅ​ក៏​រាក់​ដែរ ឬ​ក៏​នៅ​ដក់​ដោយ​អន្លើៗ ។ ឯ​ស្មៅ​ក៏​ដុះ​លាស់​ខៀវ​ខ្ចី​តាម​ច្រាំង​អូរ​ទាំង​សង​ខាង ។ សត្វ​ក្របី តែង​ចុះ​ទៅ​ក្នុង​អូរ​ស៊ី​ស្មៅ​តាម​ច្រាំង​ខាង​ឆ្វេង​ផង ខាង​ស្ដាំ​ផង គឺ​វា​ស៊ី​រះ​ទាំង​សង​ខាង រួច​ផឹក​ទឹក ឬ​ដេក​ត្រាំ​ទឹក​ក្នុង​បាត​អូរ​នោះ​ទៅ ។ អត្ថប្បដិរូប ន័យ​ខាងលើ​នេះ លោក​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្ដាល ហើយ​ស៊ី​រះ​ទាំង​សង​ខាង ។ ដូចជា មេ​អណ្ដើក អ្នក​កាត់​សេចក្ដី អ្នក​រត់​ការ​ទិញ​លក់ ។ល។ អ្នក​កណ្ដាល​នេះ គេ​ទាញ​យក​ផល​ប្រយោជន៍​ទាំង​សង​ខាង គឺ​ស៊ី​ពី​អ្នក​ដើម​បណ្ដឹង​ផង ពី​អ្នក​ចុង​បណ្ដឹង​ផង ស៊ី​ពី​ខាង​អ្នក​ទិញ​ផង ពី​ខាង​អ្នក​លក់​ផង ។ល។ ការ​ស៊ី​រះ​ទាំង​សង​ខាង​ដូច​នេះ លោក​ហៅ​ថា ដូច​ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កោរសក់កុហកព្រះ – …

អានបន្ត »

កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោរសក់កុហកព្រះ ៖ ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី ។ អត្ថាធិប្បាយ កោរសក់កុហកព្រះ នៅ​ក្នុង​សាសនា​ព្រះពុទ្ធ​ជាម្ចាស់ តែង​មាន​ជន​ខិល​ខូច​មួយ​ចំនួន​តូច​ចូល​ទោ​ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ ។ ដូចជា អ្នក​ខ្លះ​កោរ​សក់ ស្លៀក​ស​ពាក់​ស តាំង​ខ្លួន​ជា​អ្នក​កាន់​សីល​ប្រាំ ចាំ​សីល​ប្រាំបី ។ ពេល​ទៅ​ណា​ម្ដងៗ គេ​ស្ពាយ​ថង់​យាម​មួយ​ដាក់​បរិក្ខា​ផ្សេងៗ មាន​ទៀន ធូប​ជាដើម មើល​ទៅ​គួរ​ឲ្យ​គេ​ជឿ​ថា ជា​សំណព្វ​របស់​ព្រះ ។ គេ​ឃើញ​ជន​មួយ​ចំនួន​ទៀត ធ្វើ​សកម្មភាព​ជា​លោក​អាចារ្យ ឬ​តាជី យាយជី ដើរ​កាន់​ក្រដាស​កម្មវិធី​បុណ្យ​តាម​តែ​ប្រទះ​វត្ត​ណា​ក៏​បាន ។ ជន​នេះ​តែង​យក​លេស​ថា អង្គាស​បច្ច័យ​យក​ទៅ​កសាង​ព្រះវិហារ​វត្ត​នេះ​វត្ត​នោះ ។ ជួនកាល​គេ​កាន់​ក្រដាស​កម្មវិធី​ហួស​កាល​បរិច្ឆេទ​ទៀត​ផង ។ ជន​ខ្លះ​ទៀត គឺ​ជា​លោក​អាចារ្យ​មែន​ទែន​តែ​ម្ដង ។ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច ឆ្លៀត​កេង​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ ។ មាន​ស្រមណ៍​កំណោរ​មួយ​ចំនួន​ទៀត កោរ​សក់​បួស​ក្នុង​សាសនា​ទៅ​ហើយ តែ​ឆ្លៀត​រក​ស៊ី​ក្រោម​ទង់​សាសនា​ដែរ ។ ដូចជា ធ្វើ​គ្រូ​ស្រោចទឹក ធ្វើ​ខ្សែចង្កេះ …

អានបន្ត »

ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ – សុភាសិតខ្មែរអធិប្បាយ

ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ ៖ ការ​អាង​តាម​វ័យ​របស់​ខ្លួន ។ អត្ថាធិប្បាយ ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ មនុស្ស​ម្នាក់ៗ​មិន​ថា​ក្មេង ឬ​ចាស់​ទេ សុទ្ធ​តែ​មាន​ការ​អាង​រៀងៗ​ខ្លួន ដើម្បី​ការពារ​ផល​ប្រយោជន៍ ឬ​ការពារ​ខ្លួន ។ ក្មេងអាងយំ កាលណា​ក្មេង​ចង់​បាន​អ្វី​តាម​បំណង វា​បាន​ជ្រើស​យក​ការ​យំ​ជា​អាវុធ​សំខាន់​របស់​វា ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ក្មេងៗ​យំ​ច្រើន​ជាង​គេ ទោះ​នៅ​ទីណា​ក៏​ដោយ ។ ការ​យំ​របស់​វា​ជា​អាវុធ​ស័ក្តិសិទ្ធិ​សំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​វា​បាន​សម្រេច​នូវ​គោល​បំណង​បាន​ជា​ស្ថាបពរ ។ ដូចជា បើ​ចង់​ញ៉ាំ​អ្វី ឬ​ចង់​បាន​ល្បែង​លេង វា​តែង​យំ​លំអុក​ឲ្យ​ម៉ែឪ​ទិញ​ឲ្យ ។ បើ​ម៉ែឪ​មិន​ទិញ​ឲ្យ​ទេ វា​ប្រើ​ការ​យំ​ខ្លាំងៗ​ភ្លាម ។ ដូចនេះ​ ទោះបី​ម៉ែឪ​មិន​ចង់​ទិញ​ឲ្យ​ក៏​ដោយ ក៏​ត្រូវ​តែ​ទិញ​ឲ្យ​ដែរ ។ ជួនកាល ម៉ែឪ​មិន​ជាប់​លុយ​មក​ក៏​ដោយ ក៏​សុខ​ចិត្ត​ខ្ចី​លុយ​គេ​ទិញ​តម្រូវ​តាម​បំណង​កូន​សិន​ដែរ ។ ធំអាងកាប់ មនុស្ស​ធំ​យំ​លែង​សម ហើយ​ក៏​គ្មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ណា​ដែរ ។ តែ​គេ​មាន​កម្លាំង​ពេញ​ខ្លួន …

អានបន្ត »

កូនខូចព្រោះមេបា – សុភាសិតខ្មែរអធិប្បាយ

កូនខូចព្រោះមេបា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនខូចព្រោះមេបា ៖ កង្វះខាត​ការ​អប់រំ​កូន ។ អត្ថាធិប្បាយ កូនខូចព្រោះមេបា បុរាណាចារ្យ​តែង​បន្ទោស​ថា កូន​ខូច​ព្រោះ​តែ​ឪពុក​ម្ដាយ​ខ្វះ​ការ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ ។ ម្យ៉ាង​ទៀត ព្រះពុទ្ធ​ដីការ​ក៏​មាន​ចែង​ថា មាតា​បិតា​ជា​បុព្វាចារ្យ គឺ​ជា​គ្រូ​ដើម ឬ​ជា​គ្រូ​ទី​១​របស់​កូន​ប្រុស្រី ។ ដូច្នេះ បើ​គ្រូ​ដើម​ចេះ​អប់រំ​កូន​ឲ្យ​ដើរ​ត្រូវ​តាម​គន្លង​ធម៌ កូនៗ​ច្បាស់​ជា​ក្លាយ​ទៅ​ជា «អតិជាតបុត្ត» គឺ​កូន​ល្អ​លើស​ជាង​ការ​អប់រំ​ទៅ​ទៀត ។ ព្រោះ​កូនៗ​កាល​នៅ​តូច និស្ស័យ​វា​ប្រៀប​ដូច​ក្រដាស «ស» មួយ​សន្លឹក ។ បើ​គេ​ផាត់​ពណ៌​អ្វី​លើ​ក្រដាស​ស​នេះ វា​នឹង​ដិត​ច្បាស់​ល្អ​ជា​មិន​ខាន ។ តាម​ន័យ​នេះ បើ​ឪពុក​ម្ដាយ​ខ្លះ មាន​ការ​ចេះ​ដឹង​ខ្លួន​ឯង​តិច​មែន តែ​ចេះ​អប់រំ​កូន​ឲ្យ​ល្អ​តាំង​ពី​នៅ​ក្មេង លុះ​ដល់​កូន​ធំ​ឡើង ទោះបី​សង្គម​ដឹកនាំ​ឲ្យ​ខិល​ខូច​ខ្លះ ក៏​គង់​នៅ​ល្អ​មួយ​កម្រិត​ដែរ ។ ជាពិសេស ឪពុក​ម្ដាយ​ខ្លះ​ស្រលាញ់​កូន​ខ្លាំង​ពេក ទំយើ​កូន​ខ្លាំង​ពេក បណ្ដែត​បណ្ដោយ​កូន​ខ្លាំង​ពេក លុះ​ដល់​កូន​ធំ​ឡើង ច្បាស់​ជា​ប្រាសចាក​សីលធម៌ ប្រព្រឹត្ត​តែ​អំពើ​ពាលា មាន​ចោរកម្ម ជាដើម​មិន​ខាន ។ …

អានបន្ត »

ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ – សុភាសិតខ្មែរអធិប្បាយ

ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ ៖ ដល់​ពេល​ទើប​ធ្វើ គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ ក្របី​បាត់​ទើប​ធ្វើ​របង ពេល​ប្រឡង​ទើប​ស្វាធ្យាយ មាន​ដំណើរ​ទើប​រៀប​សម្ពាយ ទាំងបីរលាយ​អសារ​បង់ អត្ថាធិប្បាយ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ សុភាសិត​នេះ លោក​ពោល​ប្រាប់​ត្រង់ៗ​តែ​ម្ដង គឺ​កិច្ចការ​ កាល​ណា​ដល់​ពេល​ត្រូវ​ការ ទើប​រៀបចំ​ធ្វើ​កិច្ចការ​នោះ រមែង​ពុំ​បាន​សម្រេច​ផល​សម​ស្រប​ទេ ។ ក្របីបាត់ទើបធ្វើរបង ពេល​ក្របី​នៅ​មាន មិន​គិត​ធ្វើ​របង​ទេ ដល់​ពេល​ក្របី​បាត់​អស់ ទើប​ធ្វើ​របង​ការពារ តើ​ការពារ​អ្វី តើ​មាន​ប្រយោជន៍​អ្វី​ទៀត ។ ពេលប្រឡងទើបស្វាធ្យាយ ដល់​ពេល​ប្រលង​ទៅ​ហើយ ទើប​ខំ​រៀន ខំ​ទន្ទេញ ខំ​សូត្រ ។ បើ​ទុក​ជា​ខំ​យ៉ាង​ណា ក៏​មិន​ទាន់​ពេល​វេលា​ដែរ ។ តើ​ខំ​មាន​ប្រយោជន៍​អ្វី បើ​រៀប​ចំ​ខ្លួន​ចូល​ប្រលង​ទៅ​ហើយ ។ មាន​ដំណើរ​ទើប​រៀប​សម្ពាយ ដល់​ពេល​ចេញ​ដំណើរ​ទៅ​ហើយ ទើប​ងាយ​មក​រៀបចំ​ឥវ៉ាន់​វេច​ជា​សម្ពាយ ចាប់​យក​នេះ​ខ្លះ នោះ​ខ្លះ ។ ដោយ​ប្រញាប់​ពេក …

អានបន្ត »