Wednesday , March 27 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

ក្តាមស្រែណាកាត់ស្រែនោះ – សុភាសិតខ្មែរអធិប្បាយ

ក្តាមស្រែណាកាត់ស្រែនោះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តាមស្រែណាកាត់ស្រែនោះ ៖ ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ ។ អត្ថាធិប្បាយ ក្តាមស្រែណាកាត់ស្រែនោះ អត្ថានុរូប ក្ដាម ជា​សត្វ​ចង្រៃ បើ​វា​នៅ​ត្រង់​ណា វា​កាត់​បំផ្លាញ​ត្រង់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ឃើញ​ស្រែ​ណា​ដែល​សម្បូរ​ក្ដាម​ច្រើន ស្រែ​នោះ​ពុំ​សូវ​បាន​ភោគផល​ល្អ​ទេ ។ ព្រោះ​ក្ដាម​កាត់​ស៊ី​ពន្លក​ស្រូវ​ខ្ចីៗ​ខ្ទេចខ្ទីរ​អស់​ហើយ ។ គេ​មិន​ដែល​ឃើញ​ក្ដាម​ដើរ​កាត់​ស្រូវ​នៅ​ស្រែ​ណា​ឆ្ងាយៗ​ពី​កន្លែង​វា​រស់​នៅ​ទេ ។ អត្ថប្បដិរូប ក្ដាម លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ល្មួច ។ ធម្មតា មនុស្ស​ល្មួច បើ​នៅ​ក្នុង​ស្រុក​ភូមិ​ណា វា​តែង​លួច​ក្នុង​ស្រុក​ភូមិ​នោះ ។ ម្យ៉ាងទៀត មនុស្ស​ល្មួច​នេះ បើ​នៅ​ក្នុង​អង្គភាព​វិញ គេ​ឲ្យ​កាន់​អង្ករ លួច​អង្ករ បើ​ឲ្យ​កាន់​សាំង លួច​សាំង ។ល។ សព្វ​ថ្ងៃ​នេះ​ ដោយ​វិទ្យាសាស្ត្រ​ជឿនលឿន ជន​ល្មួច​នេះ​ក៏​ជឿនលឿន​ដែរ គឺ​វា​មិន​នៅ​តែ​មួយ​កន្លែង​ទេ ។ វា​ធ្វើ​ការ​បន្លាស់​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត រហូត​ដល់​ផ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ផង ។ ព្រោះ​ការ​លួច​នេះ​គឺ​ជា​អាជីព​សម្រាប់​ពួកវា​ទៅ​ហើយ ៕ …

អានបន្ត »

ក្បាលអ្នកណាសក់អ្នកហ្នឹង – សុភាសិតខ្មែរអធិប្បាយ

ក្បាលអ្នកណាសក់អ្នកហ្នឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្បាលអ្នកណាសក់អ្នកហ្នឹង ៖ អ្នកណា​ធ្វើ អ្នក​នោះ​ទទួល ។ អត្ថាធិប្បាយ ក្បាលអ្នកណាសក់អ្នកហ្នឹង អត្ថានុរូប ធម្មតា​ក្បាល និង​សក់ ជា​របស់​នៅ​ជាប់​ជាមួយ​គ្នា ។ សក់​ដុះ​នៅ​លើ​ក្បាល​អ្នកណា វា​ជា​សម្បត្តិ​របស់​អ្នក​នោះ​ឯង ។ គឺ​គ្មាន​អ្នកណា​ផ្សេង​យក​ក្បាល​មក​ទទួល ឬ​រំលែក​បាន​ទេ ឬ​មាន​អ្នកណា​ផ្សេង​មក​តវ៉ា​ថា សក់​លើ​ក្បាល​អ្នក​ឯង​ជា​របស់​ខ្ញុំ​ដែរ ។ អត្ថប្បដិរូប ពាក្យ​នេះ​លោក​និយាយ​ប្រៀប​ធៀប​ទៅ​លើ​ទង្វើ​អ្វី​មួយ​ដែល​អ្នកណា​ម្នាក់​បាន​ប្រព្រឹត្ត បាន​ធ្វើ បាន​សាង ។ រីឯ​លទ្ធផល​ដែល​ត្រូវ​ផ្ដល់​ឲ្យ​មក​វិញ​គឺ​អ្នក​ធ្វើ​នោះ​ឯង​ជា​អ្នក​ទទួល​ដោយ​មិន​អាច​អំពាវនាវ​ហៅ​រក ឬ​ជួល​អ្នកណា​ផ្សេង​ឲ្យ​មក​ជួយ​ទទួល​រង​ទុក្ខ​ទោស ឬ​ជួយ​រំលែក​បាន​ទេ ។ ករណី​នេះ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ភ្លើង អ្នកណា​ជាន់ អ្នក​នោះ​ឯង​ជា​អ្នក​ក្ដៅ» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រក៏ក្រចុះឲ្យតែមាន – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កង់ត្រាចកង់ធ្នង់ – សុភាសិតខ្មែរអធិប្បាយ

កង់ត្រាចកង់ធ្នង់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កង់ត្រាចកង់ធ្នង់ ៖ វាសនា​កម្ម​មនុស្ស​ម្នាក់ៗ​មិន​មាន​ភាព​ប្រាកដ​និយម​ទេ ។ អត្ថាធិប្បាយ កង់ត្រាចកង់ធ្នង់ អត្ថានុរូប រទេះ​គោ ឬ​ក្របី មាន​កាំ និង​ខ្នង​កង់​ធ្វើ​ពី​ឈើ​ខ្លឹម ស្វិត​ជាប់​ល្អ ។ ខ្នង​កង់ ផ្គុំ​ឡើង​ពី​ឈើ​ច្រើន​កំណាត់ ។ កំណាត់​នីមួយៗ​មិន​ប្រាកដ​ជា​ប្រភេទ​ឈើ​តែ​មួយ​មុខ​ទេ ។ គេ​ជ្រើស​យក​ឈើ​ដែល​ស្វិត​មាំ ។ ជួន​គេ​យក​ឈើ​ត្រាច​ខ្លះ ឈើ​ធ្នង់​ខ្លះ មក​ផ្គុំ​ចម្រុះ​គ្នា ។ ពេល​គេ​បរ​រទេះ​ទៅ គេ​ឃើញ​កំណាត់​ឈើ​ត្រាច​នៅ​លើ ឈើ​ធ្នង់​នៅ​ក្រោម ។ បន្ទាប់​មក ឈើ​ធ្នង់​ឡើង​លើ ឈើ​ត្រាច​មក​នៅ​ក្រោម​ម្ដង​វិញ ។ កង់​ត្រាច កង់​ធ្នង់ ចេះ​តែ​ផ្លាស់​ប្ដូរ​គ្នា​ជា​រហូត​ទៅ ។ អត្ថប្បដិរូប មនុស្ស​ម្នាក់ៗ​រមែង​មាន​វាសនា​កម្ម​ខុសៗ​គ្នា ។ ជួនកាល គេ​ឃើញ​បុរស «ក» មាន​បុណ្យស័ក្តិ​ខ្ពស់ ឬ​មាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដុម្ភ ។ ឯ​បុរស «ខ» …

អានបន្ត »

ក្រក៏ក្រចុះឲ្យតែមាន – សុភាសិតខ្មែរអធិប្បាយ

ក្រក៏ក្រចុះឲ្យតែមាន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រក៏ក្រចុះឲ្យតែមាន ៖ ក្រ​ទ្រព្យ​សម្ប័ទ​ចុះ​ឲ្យ​តែ​មាន​ចំណេះ​វិជ្ជា ។ អត្ថាធិប្បាយ ក្រក៏ក្រចុះឲ្យតែមាន មនុស្ស​គ្រប់​គ្នា​កើត​ឡើង​សុទ្ធ​តែ​ចង់​មាន ចង់​បាន​ទ្រព្យ​សម្ប័ទ និង​បុណ្យ​ស័ក្តិ ។ តែ​ការ​ចង់​បាន​នេះ វា​ពុំ​ប្រាកដ​ថា​បាន​សម​តាម​បំណង​ទេ ។ ពេល​នេះ លោក​ចង់​ពោល​ថា បើ​បាន​ជា​កើត​មក​ហើយ​ក្រីក្រ​ក៏​ក្រ​ទៅ​ចុះ​ឲ្យ​តែ​មាន​ចំណេះ​វិជ្ជា ។ លោក​បាន​ឲ្យ​តម្លៃ​ទៅ​ចំណេះ​វិជ្ជា​ថា ជា​ទ្រព្យសម្ប័ទ​ប្រសើរ​ឧត្ដុង្គ​ឧត្ដម​បំផុត ព្រោះ​គ្មាន​អ្នកណា​មក​ឆក់​ដណ្ដើម ឬ​លួច​ប្លន់​បាន​ទេ សូម្បី​តែ​ភ្លើង​ក៏​មិន​អាច​ឆេះ​បាន​ផង ។ ឯ​ទ្រព្យសម្ប័ទ​ប្រើប្រាស់​នានា ចោរ​អាច​ឆក់​ប្លន់ ឬ​ភ្លើង​ឆេះ​អន្ដរធាន​ក្នុង​រយៈពេល​ខ្លី​បំផុត ។ ដូច្នេះ លោក​ឲ្យ​ស្វែង​រក​ចំណេះ​វិជ្ជា​មក​ទុក​ក្នុង​ខ្លួន ។ កាល​បើ​មាន​ចំណេះ​វិជ្ជា​ហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើត​តាម​ក្រោយ​យ៉ាង​ងាយ​បំផុត ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំប្រដៅក្រពើឲ្យហែលទឹក – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កុំប្រដៅក្រពើឲ្យហែលទឹក – សុភាសិតខ្មែរអធិប្បាយ

កុំប្រដៅក្រពើឲ្យហែលទឹក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំប្រដៅក្រពើឲ្យហែលទឹក ៖ មុន​ប្រដៅ​គេ ត្រូវ​ដឹង​ពី​សមត្ថភាព​គេ​សិន ។ អត្ថាធិប្បាយ កុំប្រដៅក្រពើឲ្យហែលទឹក អត្ថានុរូប សត្វ​ក្រពើ មាន​ការ​ស្ទាត់​ជំនាញ​បំផុត​ក្នុង​ការ​ហែល​ទឹក​តាំង​ពី​កំណើត​វា​មក ព្រោះ​វា​ធ្លាប់​រស់​នៅ​តែ​ក្នុង​ទឹក​មួយ​ជីវិត ។ ដូច្នេះ​មិន​បាច់​បង្វឹក​វា​ឲ្យ​ចេះ​ហែល​ទឹក​ទេ ។ អត្ថប្បដិរូប បើ​អ្នក​ចង់​និយាយ​ពី​អ្វី​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ការ​ប្រៀន​ប្រដៅ គេ​តោង​ដឹង​ពី​ជំនាញ​របស់​គេ​សិន ។ ឧទាហរណ៍ៈ មិន​ត្រូវ​និយាយ​ពី​បច្ចេកទេស​ធ្វើ​តុ ទូ តាំង ប្រាប់​ដល់​ជាង​អាជីព​តុ ទូ តាំង​ទេ ។ មិន​ត្រូវ​និយាយ​ពី​ច្បាប់​ប្រាប់​បណ្ឌិត​ច្បាប់​ទេ ។ មិន​ត្រូវ​និយាយ​ពី​គរុកោសល្យ​ប្រាប់​លោក​សាស្ត្រាចារ្យ​ទេ ។ សរុប​មក គេ​មិន​ត្រូវ​និយាយ​ពី​កិច្ចការ​អ្វី​មួយ​ប្រាប់​ទៅ​អ្នក​ដែល​មាន​អាជីព​ក្នុង​កិច្ចការ​នោះ​ទេ វៀរ​លែង​តែ​គេ​សួរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ

កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំផ្ញើស្រានឹងអ្នកប្រមឹក ៖ កុំ​យក​របស់​អ្វី​ទៅ​ផ្ញើ​នឹង​អ្នក​កំពុង​ត្រូវការ ។ អត្ថាធិប្បាយ កុំផ្ញើស្រានឹងអ្នកប្រមឹក មុន​នឹង​ផ្ញើ​របស់​អ្វី​មួយ​ទៅ​នឹង​អ្នកណា​ម្នាក់ គេ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​អ្នក​នោះ​សិន ។ ព្រោះ​ថា មនុស្ស​ដែល​មាន​ចំណុច​ខ្សោយ​តែង​ត្រូវ​ការ​ចំណុច​ខ្លាំង ។ គឺ​មនុស្ស​ដែល​កំពុង​ត្រូវការ​អ្វី ហើយ​អ្វី​នោះ​បាន​មក​ដល់​ដៃ ។ គេ​ប្រាកដ​ជា​បេះ​បោច​របស់​នោះ​មិន​ខាន បើ​មិន​ច្រើន​ក៏​តិច​តួច​ដែរ ។ ឧទាហរណ៍ ៖ យក​ដែក ផ្ញើ​នឹង​ជាង​ដែក ដែល​កំពុង​ត្រូវការ​ដែក យក​ឈើ ផ្ញើ​នឹង​ជាង​ឈើ ដែល​កំពុង​ត្រូវ​ការ​ឈើ យក​លុយ ផ្ញើ​នឹង​អ្នក​ក្រីក្រ យក​អង្ករ ផ្ញើ​នឹង​អ្នក​កំពុង​ដាច់​ពោះ ដូចនេះ ការ​យក​ស្រា​ទៅ​ផ្ញើ​នឹង​អ្នក​ប្រមឹក​ក៏​មាន​ន័យ​ដូច​គ្នា ។ ទោះបី​គេ​ដឹង​ថា មនុស្ស​នោះ​ស្លូត​ត្រង់ និង​ស្មោះ​ត្រង់​យ៉ាងណា​ក៏​ដោយ ។ ពាក្យ​ចាស់​លោក​ពោល​ថា មនុស្ស​ទៀង​មិន​ឈ្នះ​ទ័ល តែ​ទ័ល​ហើយ មុខ​ជា​ហ៊ាន​ប្រថុយ​បេះ​បោច​ខ្លះ​មិន​ខាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីនឹងចេក ក្អែកនឹងពងមាន់ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ក្របីនឹងចេក ក្អែកនឹងពងមាន់ – សុភាសិតខ្មែរអធិប្បាយ

ក្របីនឹងចេក ក្អែកនឹងពងមាន់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីនឹងចេក ក្អែកនឹងពងមាន់ ៖ របស់​ជា​ទី​ចូល​ចិត្ត​នៃ​ភាគី​មួយ ។ អត្ថាធិប្បាយ ក្របីនឹងចេក ក្អែកនឹងពងមាន់ អត្ថានុរូប ធម្មតា ក្របី កាលណា​ឃើញ​ស្លឹក​ចេក វា​បោល​តម្រង់​ទៅ​រក​ស៊ី​ភ្លាម ព្រោះ​ស្លឹក​ចេក​ជា​ចំណី​យ៉ាង​ឆ្ងាញ់​សម្រាប់​វា ។ ឯ​ពងមាន់​ក៏​ជាទី​ចូលចិត្ត​នៃ​សត្វ​ក្អែក​ដែរ ។ អត្ថប្បដិរូប សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ មាន​ន័យ​តែ​មួយ​ដូច​គ្នា ។ លោក​ចង់​និយាយ​ដៅ​ទៅ​លើ​របស់​ដែល​ជា​កម្មវត្ថុ និង​ជា​ទី​ពេញ​ចិត្ត​នៃ​ភាគី​មួយ ។ ដូចជា មនុស្ស​កាល​ណា​បាន​ឃើញ​មាស​ប្រាក់ កែវ​កង ពិទូរ្យសូរ្យកាន្ត តែង​លោភ​លន់​ចង់​បាន​តាម​តណ្ហា​របស់​ខ្លួន ។ គេ​អាច​ចែក​សុភាសិត​នេះ​បាន​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែល​ស្រលាញ់​គ្នា ត្រូវ​ចិត្ត​គ្នា កាលណា​បាន​ឃើញ​គ្នា គេ​តែង​រត់​រក​គ្នា​ជានិច្ច ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ៖ កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។ អត្ថាធិប្បាយ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ប្រយ័ត្ន​មនុស្ស​បី​ពួក​នេះ​គឺ ៖ កុំទុកចិត្តបរទេស បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឲ្យ​អស់​ពី​ពោះ​ឡើយ ។ កុំទុកចិត្តអភិនេស្ក្រម៍ អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម …

អានបន្ត »

ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ការពារប្រសើរជាងព្យាបាល ៖ ការ​ទប់​ស្កាត់​មុន​ប្រសើរ​ជាង​ការ​ដោះស្រាយ ។ អត្ថាធិប្បាយ ការពារប្រសើរជាងព្យាបាល ហេតុការណ៍​អ្វី​ដែល​គេ​បាន​ដឹង​មុន​ថា​នឹង​មាន​ផល​អាក្រក់​ជា​វិជ្ជមាន​នោះ គេ​ត្រូវ​ទប់​ស្កាត់​វា​ឲ្យ​បាន​មុន​វា​កើត​ឡើង ។ ដូច​ជា​ដឹង​ថា ៖ បើ​គ្មាន​អនាម័យ​នឹង​មាន​ជំងឺ បើ​មិន​អប់រំ​កូនចៅ​ឲ្យ​ល្អ​នឹង​ជាប់​គុក បើ​មិន​ធ្វើ​របង​ការពារ​ភូមិស្ថាន​នឹង​បាត់​បង់​ទ្រព្យសម្បត្តិ បើ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរ​នឹង​មាន​គ្រោះថ្នាក់ បើ​មិន​រៀន​សូត្រ​នឹង​ប្រឡង​ធ្លាក់ ដូច្នេះ គេ​ត្រូវ​ការពារ​មុន កុំ​ឲ្យ​មាន​ជំងឺ កុំ​ឲ្យ​ជាប់​គុក កុំ​ឲ្យ​ចោរ​លួច កុំ​ឲ្យ​គ្រោះ​ថ្នាក់ កុំ​ឲ្យ​ប្រឡង​ធ្លាក់ ។ ព្រោះ​ថា បើ​បណ្ដោយ​ឲ្យ​ផល​អាក្រក់​កើត​ឡើង​ទើប​ព្យាបាល ឬ​ដោះស្រាយ​តាម​ក្រោយ​នោះ នាំ​ឲ្យ​ខាត​បង់​ប្រាក់​កាស និង​ខាត​បង់​ពេល​វេលា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កកក៏បាយ មេម៉ាយក៏ស្រី ៖ ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ។ អត្ថាធិប្បាយ កកក៏បាយ មេម៉ាយក៏ស្រី កកក៏បាយ អ្នក​ទទួល​ទាន​បាយ​កក មក​ពី​គ្មាន​បាយ​ក្ដៅ ។ បើ​មាន​បាយ​ក្ដៅ មុខ​ជា​រុញ​បាយ​កក​ចេញ ។ ព្រោះ​បាយ​ក្ដៅ យ៉ាង​ណា​ក៏​ឆ្ងាញ់​ជាង​បាយ​កក​ដែរ ។ ម្ល៉ោះ​ហើយ ចេះ​តែ​ទទួល​ទាន​ទាំង​បង្ខំ​ចិត្ត​ទៅ ។ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក៏​និយាយ​ថា បាយ​កក​ក៏​បាយ​ដែរ ឆ្អែត​ដូច​តែ​គ្នា ។ មេម៉ាយក៏ស្រី អ្នក​ដែល​យក​ប្រពន្ធ​មេម៉ាយ ពុំ​មែន​មាន​ន័យ​ថា រក​ប្រពន្ធ​ក្រមុំ​ពុំ​បាន​នោះ​ទេ ។ ប៉ុន្តែ​មក​ពី​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា ៖ ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​រូបរាង​ស្អាត ស្រស់​ប្រិមប្រិយ ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​ទ្រព្យ​សម្បត្តិ មាន​កិត្តិយស មាន​បុណ្យស័ក្តិ ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​អំណោយ​ទាន ឬ​មាន​ឧបនិស្ស័យ ។ និយាយ​រួម​ទៅ សេចក្ដី​ស្នេហា ឬ​សេចក្ដី​ស្រលាញ់​ពុំ​ប្រាកដ​ថា …

អានបន្ត »