Sunday , April 14 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ

កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនក្រោលបង្គាលស្នឹង ៖ មនោសញ្ចេតនា​លើ​អ្នក​ដែល​នៅ​ជាមួយ​គ្នា​យូរ ។ អត្ថាធិប្បាយ កូនក្រោលបង្គាលស្នឹង អត្ថានុរូប គោ ក្របី ដែល​ម្ចាស់​ចិញ្ចឹម​យូរ​ជាង​គេ ទុក​ដូច​ជា​ម្ចាស់​ក្រោល ។ ជា​រៀងរាល់​ថ្ងៃ គេ​ដឹក​វា​ទៅ​បោះ​ស្នឹង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល ដោយ​គេ​ចិញ្ចឹម​វា​ទុក​ប្រចាំ​ក្រោល​យូរ​យ៉ាង​នេះ​ហើយ គេ​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​វា​ជាង​គេ ។ ដូច្នេះ​ហើយ​ម្ចាស់​ក៏​មិន​លក់ដូរ​វា​ដែរ គឺ​គេ​ទុក​វា​ទ្រព្យ​សម្អប់ ។ គេ​ហៅ​វា​ថា កូន​ក្រោល​បង្គោល​ស្នឹង ។ អត្ថប្បដិរូប មនុស្ស​ណា​ដែល​រស់​នៅ​ក្នុង​ស្រុក​ភូមិ​យូរ​ជាង​គេ លោក​ហៅ​ថា «ចាស់​ស្រុក» ។ លោក​ប្រៀបធៀប​មនុស្ស​នេះ​ដូច​គោ ក្របី​ប្រចាំ​ក្រោល​ដែរ ។ មនុស្ស​នេះ​បើ​មាន​បញ្ហា​អ្វី​ល្មមៗ គេ​ច្រើន​លើក​អភ័យ​ឲ្យ​ ព្រោះ​គេ​យល់​ថា ជា​ចាស់​ទុំ​ប្រចាំ​ស្រុក​ភូមិ​ទៅ​ហើយ ។ ម្យ៉ាងទៀត មនុស្ស​ណា​ដែល​ធ្វើការ​ក្នុង​អង្គភាព​បាន​យូរ​ជាង​គេ​មិន​ផ្លាស់​ប្ដូរ​ទៅណា ​គឺ​យូរ​ជា​ច្រើន​តំណ​ចៅហ្វាយ​នាយ ។ មនុស្ស​នេះ​ក៏​គេ​ចាត់​ទុក​ថា​ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​អង្គភាព​ដែរ ។ ពំនោល​ខាងលើ​នេះ ពុំ​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​អប់រំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា មនុស្ស​ណា​ដែល​នៅ​យូរ​ក្នុង​កន្លែង​ណាមួយ តែ​មាន​គេ​រាប់អាន​ច្រើន …

អានបន្ត »

កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាប់បំពង់រង់ទឹកភ្លៀង ៖ ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់ ។ អត្ថាធិប្បាយ កាប់បំពង់រង់ទឹកភ្លៀង អត្ថានុរូប មាន​មនុស្ស​ខ្លះ​ដោយ​គ្រាន់​តែ​បាន​ឮ​សូរ​ផ្គរលាន់​ ក៏​នឹង​ស្មាន​ថា នឹង​មាន​ភ្លៀង​ធំ​ហើយ ។ គេ​ក៏​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​ចោល រួច​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាប់​ឫស្សី​ធ្វើ​បំពង់​រង់​ចាំ​ត្រង​ទឹកភ្លៀង​ ដែល​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា មាន​ភ្លៀង​ឬ​ក៏​អត់​ផង ។ អត្ថប្បដិរូប កិច្ចការ​អ្វី​ក៏​ដោយ បើ​មិន​ទាន់​ដឹង​ច្បាស់លាស់​ទេ គេ​មិន​ត្រូវ​សង្ឃឹម​ខ្លាំងក្លា​រហូត​ដល់​សុខ​ចិត្ត​ចោល​ការងារ​ដែល​កំពុង​ ធ្វើ​នៅ​ដៃ​នោះ​ទេ ។ ឧទាហរណ៍ៈ មនុស្ស​ម្នាក់​កំពុង​ធ្វើ​ចម្ការ ស្រាប់​តែ​ថ្ងៃ​មួយ​បាន​ដំណឹង​ថា មាន​គេ​បម្រុង​មក​បើក​រោងចក្រ​ក្នុង​ភូមិ​របស់​ខ្លួន ។ មនុស្ស​នោះ​ក៏​លះបង់​ការងារ​កសិកម្ម​ចោល​អស់​រលីង ។ មួយ​ថ្ងៃៗ គេ​គិត​តែ​ពី​ដើរ​ស៊ើប​ការងារ​រោងចក្រ ។ ចំណែក​ក្រុមហ៊ុន​ក៏​ពុំ​ទាន់​ប្រាកដ​ថា មក​បើក​ថ្ងៃ​ណា​ដែរ ។ ឯ​អ្នក​រង់​ចាំ​ក៏​ចេះ​តែ​រង់​ចាំ​រហូត​ទៅ គឺ​រង់​ចាំ​រហូត​ដល់​អស់​លុយ​កាក់​ពី​ខ្លួន ។ ដូច្នេះ​ការ​ដែល​ឮ​សូរ ហើយ​រង់​ចាំ​នេះ​ពុំ​ល្អ​ឡើយ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ ៖ ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន ។ អត្ថាធិប្បាយ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ អត្ថានុរូប ពស់​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស​ខ្លាំង ។ លោក​ចង់​និយាយ​ប្រាប់​ថា បើ​បាន​ជា​ជ្រុល​កាន់​ក​ពស់​ហើយ ត្រូវ​ក្ដាប់​ឲ្យ​ណែន​ជាប់​ក្នុង​ដៃ ។ ព្រោះ​បើ​ធ្វេស​តែ​បន្តិច ពស់​នោះ​នឹង​ក្រឡាស់​បែរ​មក​ចឹក​អ្នក​កាន់​វិញ​មិន​ខាន ។ អត្ថប្បដិរូប ពំនោល​ខាងលើ​នេះ លោក​ចង់​និយាយ​ថា មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណា​មួយ អ្នក​ដើម​ចោទ​តោង​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ឲ្យ​បាន​ហ្មត់ចត់​ល្អិតល្អន់​ជាមុន​សិន ។ ព្រោះ​ថា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ វា​នឹង​មាន​ផល​អាក្រក់​ស្រោច​មក​លើ​ដើម​ចោទ​វិញ ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ខ្លាំង ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ៖ ផល​វិបាក​នៃ​ទង្វើ​រួម​គ្នា ។ អត្ថាធិប្បាយ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ធម្មតា​ការ​រក​ស៊ី បើ​មុខ​របរ​នោះ​ធំ តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ច្រើន គេ​តែង​ចូល​ហ៊ុន​គ្នា ទើប​ប្រកប​មុខរបរ​នោះ​ទៅ​បាន ។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ចូល​ហ៊ុន​គ្នា​២​មុខ​លោក​ហាម​ជា​ដាច់​ខាត​ពី​ព្រោះ​វា ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់ គឺ ៖ កុំធ្វើស្រែប្រវាស់ ការ​ធ្វើ​ស្រែ​ប្រវាស់ ដូចជា ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ពូជ​ស្រូវ ឬ​ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ឧបករណ៍ គោ ក្របី នង្គ័ល រនាស់​ជា​ដើម ។ ការ​ប្រវាស់​គ្នា​នេះ អាច​ឲ្យ​គេ​ចំណេញ​បាន​ទាំង​សងខាង ក៏​ប៉ុន្តែ​បើ​ការ​ប្រវាស់​គ្នា​នេះ​ធ្វើ​បាន​ត្រឹមតែ​ពាក់​កណ្ដាល​ដៃ ដូចជា ស្រូវ​មិន​ទាន់​ចេញ​ផ្លែ ឬ​កំពុង​ចេញ​ផ្លែ ស្រាប់​តែ​ជួប​ចៃដន្យ​ចង្រៃ ភាគី​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ដោយ​ប្រការ​ណា​នីមួយ តើ​គេ​បែងចែក​ភាគ​ផល​គ្នា​ដូចម្ដេច​កើត ? ដូច្នេះ​ប្រកដ​ជា​ជម្លោះ​នេះ​រីក​រាល​ដាល​ដែល​អាច​ប្រឈម​មុខ​នឹង​ គ្រោះថ្នាក់ និង​អាច​ឈាន​ទៅ​រក​ការ​វាយ​ប្រហារ​គ្នា​ក៏​សឹង​មាន ។ កុំសង់ផ្ទះចូលគ្នា ការ​សង់​ផ្ទះ​ចូល​គ្នា​ក៏​មាន​ន័យ​ ដូច​ខាងលើ​ដែរ …

អានបន្ត »

កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ

កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំស្លាប់ដូចពស់រស់ដូចកង្កែប ៖ កុំ​ធ្វើ​ខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។ អត្ថាធិប្បាយ កុំស្លាប់ដូចពស់រស់ដូចកង្កែប ធម្មតា​សត្វ​សាហាវ​យ៉ាងណា​ក៏​ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លាច​វា​អស់​ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏​ដោយ ក៏​គេ​នៅ​តែ​ខ្លាច​ដដែល ។ អត្ថានុរូប ពស់​នៅ​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស ។ ពេល​វា​នៅ​រស់ អ្នក​ផង​ទាំង​ពួង​តែងតែ​ខ្លាច​រអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅ​តែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិត​ថា​វា​មិន​ទាន់​ងាប់​មែន​ទែន ។ បើ​ឃើញ​វា​ហើម​ស្អុយ​រលួយ​ក៏​នៅ​គិត​ថា​ក្រែង​ពឹស​វា​នៅ​ជាប់​តាម​ឆ្អឹង​ឆ្អែង​ទៀត ។ រីឯ​សត្វ​កង្កែប​គឺ​ជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បាន​ធ្វើ​អំណោយ​ដល់​វា​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ស្បែក​ទៅ​តាម​ទី​កន្លែង​វា​រស់​នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់​ដុំ​ខ្លាំង​ក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ដើម្បី​គេច​ខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។ ម្យ៉ាងទៀត​ដោយ​សារ​វា​ជា​សត្វ​ល្ងង់​ខ្លៅ​យ៉ាង​នេះ​ហើយ​បាន​ជា​វា​មិន​ចេះ​កាយ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយ​ចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗ​នាំ​ឲ្យ​អ្នក​នេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។ អត្ថប្បដិរូប សត្វ​ពស់​ក្នុង​ន័យ​ខាងលើ​នេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាល​យង់​ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាល​បើ​រស់​នៅ​ត្រង់​ណា អ្នក​ផង​ទាំង​ពួង​តែង​មាន​ការ​ភ័យ​ខ្លាច​រអា​ជា​ខ្លាំង ។ …

អានបន្ត »

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល

និយមន័យ – សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល ៖ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។ អត្ថាធិប្បាយ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល កុំទុកចិត្តមេឃ មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។ ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។ កុំទុកចិត្តផ្កាយ ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ …

អានបន្ត »

ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ ៖ អ្វី​ដែល​ខុស​ប្រក្រតី បុគ្គលិក​លក្ខណៈ​ក៏​ខុស​ប្រក្រតី​ដែរ ។ អត្ថាធិប្បាយ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ មនុស្ស​ក្ដី សត្វ​តិរច្ឆាន​ក្ដី ដែល​មាន​លក្ខណៈ​កាយវិការ​ដូច​ខាងលើ លោក​ប្រាប់​ថា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន ។ ក្របីស្នែងកែក មាន​សត្វ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី តែ​ពេល​នេះ​លោក​លើក​យក​សត្វ​ក្របី​ស្នែង​កែក​មក​ធ្វើ​ជា​តួយ៉ាង ។ លោក​ថា​សត្វ​ក្របី​ស្នែង​កែក​តែង​កាច និង​មាន​ភាព​អំនួត​ជាង​ក្របី​ធម្មតា ។ ឫកពា​វា​ក្រអឺត​ក្រទម មិន​ខ្លាច​គេ​ទេ ។ កាលណា​វា​ឃើញ​ក្របី​ដូច​គ្នា ឬ​មនុស្ស​ទៅ​ជិត​វាៗ​តែង​អើត​ក្បាល​ស្ងើន បង្ហាញ​នូវ​ភាព​អំនួត និង​កាច ។ មនុស្សស្រលៀងភ្នែក តាម​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ស្រលៀង​ភ្នែក​តែង​មាន​អ្វី​ដែល​«លើស» គឺ​ថា​ល្អ ក៏​ល្អ​លើស​គេ បើ​អាក្រក់​ក៏​លើស​គេ បើ​ស្លូត​បើ​កាច​ក៏​លើស​គេ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា ឲ្យ​ប្រុង​ប្រយ័ត្ន ។ ព្រោះបើ​សេពគប់​ចំ​លើ​អ្នក​ដែល​ល្អ​លើស​គេ​ជា​ការ​ប្រសើរ ។ តែ​បើ​ចំ​លើ​អ្នក​អាក្រក់​លើស​គេ​វិញ​គួរ​ឲ្យ​ស្ដាយ ។ ក្រពើកំបុតកន្ទុយ …

អានបន្ត »

កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ – សុភាសិតខ្មែរអធិប្បាយ

កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ ៖ ជនល្មើស​ភ្លេច​គុក តែ​គុក​មិន​ភ្លេច​ជនល្មើស​ទេ ។ អត្ថាធិប្បាយ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ អត្ថានុរូប ជង់ ជា​អន្ទាក់​តឿ​ឥត​ដង មាន​តែ​ជើង​ស្រួច​ខ្លី​សម្រាប់​ដោត​ជាប់​ទៅ​ក្នុង​ដី ។ កុក​ដើរ​មក​ចំ​រង្វង់​ខ្សែ​ធ្នាក់ៗ​ក៏​រឹត​ជើង​ជាប់ ។ ជួនកាល​វា​រលាស់​ជើង​រួច​ផុត ។ ពេល​វា​ដើរ​ទៅ វា​ឥត​គិត​ខ្វល់​នឹង​ខ្សែ​អន្ទាក់​ជង់​ទៀត​ទេ ។ ប៉ុន្តែ​ខ្សែ​ធ្នាក់​ជង់​នៅ​តែ​រង់​ចាំ​ទទួល​ជើង​កុក​ជានិច្ច ។ អត្ថប្បដិរូប ជនល្មើស​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​រួច​ហើយៗ​រត់​គេច​ខ្លួន ឬ​រត់​ចោល​ស្រុក​បាត់​ទៅ តែ​នឹក​គិត​ថា គ្មាន​អ្នក​ណា​ដឹង​ទេ គឺ​វា​ភ្លេច​សមត្ថកិច្ច​អស់​ហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ឥត​មាន​ភ្លេច​វា​ទេ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ខំ​ប្រឹង​ធ្វើការ​តាម​ដាន​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន ។ កាលណា​កិច្ចការ​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ គេ​ក៏​ចាប់​ខ្លួន​វា​យក​មក​ដាក់​គុក​ទៀត ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ

ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ក្តៅថ្ងៃមិនស្មើក្តៅចិត្ត ៖ គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ ។ អត្ថាធិប្បាយ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត កម្ដៅ​ព្រះអាទិត្យ ឬ​កម្ដៅ​ថ្ងៃ អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​បាន​ពោល​ថា វា​មាន​កម្ដៅ​រាប់​ពាន់​ម៉ឺន​អង្សាសេ ។ ប៉ុន្តែ​ទោះបី​វា​មាន​ឋាមពល​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ចាញ់​កម្ដៅ​ចិត្ត​ទោសៈ​មនុស្ស​លោក​ដែរ ។ ព្រោះ​កម្ដៅ​ថ្ងៃ​មិន​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​សម្លាប់​មនុស្ស​លោក​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ កម្ដៅ​ភ្លើង​ចិត្ត​ទោសៈ​មនុស្ស​លោក​មាន​ឋាមពល​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​មនុស្ស​លោក​ខ្លួន​ឯង​បាន ។ ព្រោះថា​កាលណា​មនុស្ស​លោក​ក្ដៅ​ចិត្ត​ហើយ គេ​ធ្វើ​អាវុធ​ប្រល័យ​លោក បំផ្លាញ​ភព​ផែនដី និង​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ឲ្យ​អន្ដរធាន​តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ កែតម្រូវ

អានបន្ត »

កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ

កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កក់ក្តៅដូចអាំងផេះ ៖ ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ ។ អត្ថាធិប្បាយ កក់ក្តៅដូចអាំងផេះ មនុស្ស​ដែល​រងា​តែង​រក​អាវ​ក្រាស់ៗ​មក​ពាក់​ដើម្បី​ឲ្យ​កក់​ក្ដៅ ។ បើ​គ្មាន​អាវ​ពាក់​ការពារ​ទេ គេ​តែង​បង្កាត់​ភ្លើង​អាំង​ឲ្យ​កក់​ក្ដៅ ។ មនុស្ស​រងា​ពេល​នេះ លោក​និយាយ​ប្រៀប​ប្រដូច​នឹង​មនុស្ស​គ្មាន​ទីពឹង ។ ដូច្នេះ​មនុស្ស​នេះ​ត្រូវ​ស្វែង​រក​ទីពឹង គ្រាន់​ជា​បង្អែក​ពឹង​ពាក់​ពំនាក់​អាស្រ័យ ។ ការ​ដែល​ស្វែង​រក​ទីពឹង​នេះ ជួនកាល​ក៏​ពឹង​ទៅ​លើ​អ្វី​ដែល​គ្មាន​ផលប្រយោជន៍​គ្មាន​ខ្លឹមសារ​បន្តិច​សោះ ។ ឧទាហរណ៍ៈ នាយ «ក» បាន​ទៅ​ពឹង​ពាក់​លោក «ខ» ឲ្យ​ជួយ​រក​ការងារ​ធ្វើ ឬ​រក​មុខ​របរ​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត ។ តាំង​ពី​ថ្ងៃ​នោះ​មក នាយ «ក» ចេះ​តែ​សង្ឃឹម និង​កក់​ក្ដៅ​ចិត្ត​ជាប់​ជានិច្ច​ថា គេ​មុខ​ជា​ជួយ​រក​មុខ​របរស ឬ​ការងារ​អ្វី​មួយ​ឲ្យ​ខ្លួន​មិន​ខាន ។ តែ​តាម​ពិត​លោក «ខ» គ្រាន់​តែ​បាន​ទទួល​អ៊ឺ‑អើ តែ​បបូរ​មាត់​ប៉ុណ្ណោះ គឺ​ឥត​បាន​ជួយ​រក​អ្វី​បន្តិច​ឡើយ ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ដែល​មាន​ចោរ​លួច ចោរ​ប្លន់​ជា​ញឹកញាប់ ។ ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ …

អានបន្ត »