Thursday , March 28 2024

កុំប្រដៅក្រពើឲ្យហែលទឹក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំប្រដៅក្រពើឲ្យហែលទឹក ៖ មុន​ប្រដៅ​គេ ត្រូវ​ដឹង​ពី​សមត្ថភាព​គេ​សិន ។

កុំប្រដៅក្រពើឲ្យហែលទឹក – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កុំប្រដៅក្រពើឲ្យហែលទឹក

អត្ថានុរូប

សត្វ​ក្រពើ មាន​ការ​ស្ទាត់​ជំនាញ​បំផុត​ក្នុង​ការ​ហែល​ទឹក​តាំង​ពី​កំណើត​វា​មក ព្រោះ​វា​ធ្លាប់​រស់​នៅ​តែ​ក្នុង​ទឹក​មួយ​ជីវិត ។ ដូច្នេះ​មិន​បាច់​បង្វឹក​វា​ឲ្យ​ចេះ​ហែល​ទឹក​ទេ ។

អត្ថប្បដិរូប

បើ​អ្នក​ចង់​និយាយ​ពី​អ្វី​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ការ​ប្រៀន​ប្រដៅ គេ​តោង​ដឹង​ពី​ជំនាញ​របស់​គេ​សិន ។ ឧទាហរណ៍ៈ

  • មិន​ត្រូវ​និយាយ​ពី​បច្ចេកទេស​ធ្វើ​តុ ទូ តាំង ប្រាប់​ដល់​ជាង​អាជីព​តុ ទូ តាំង​ទេ ។
  • មិន​ត្រូវ​និយាយ​ពី​ច្បាប់​ប្រាប់​បណ្ឌិត​ច្បាប់​ទេ ។
  • មិន​ត្រូវ​និយាយ​ពី​គរុកោសល្យ​ប្រាប់​លោក​សាស្ត្រាចារ្យ​ទេ ។

សរុប​មក គេ​មិន​ត្រូវ​និយាយ​ពី​កិច្ចការ​អ្វី​មួយ​ប្រាប់​ទៅ​អ្នក​ដែល​មាន​អាជីព​ក្នុង​កិច្ចការ​នោះ​ទេ វៀរ​លែង​តែ​គេ​សួរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *