Tuesday , December 24 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ – សុភាសិតខ្មែរអធិប្បាយ

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ៖ ទង្វើ​ដោយ​ភ្លើង​កំហឹង​បាន​ផល​តិច​ជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់ ។ អត្ថាធិប្បាយ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ អត្ថានុរូប ក្ដៅ​ស៊ី​រាក់ៈ ម្ហូប​អាហារ​ដែល​នៅ​ក្ដៅ គេ​ហូប​បាន​តិចៗ សើៗ លើ​មាត់​ចាន គេ​មិន​អាច​លូក​ជ្រៅ​បាន​ទេ ព្រោះ​វា​នាំ​ឲ្យ​រលាក​មាត់ ។ ត្រជាក់​ស៊ី​ជ្រៅៈ ម្ហូប​អាហារ​ដែល​ត្រជាក់​ គេ​ហូប​បាន​ច្រើនៗ គេ​អាច​ចូក​លូក​ជ្រៅ​បន្តិច​ក៏​បាន ព្រោះ​វា​ត្រជាក់ មិន​នាំ​ឲ្យ​រលាក​មាត់​ទេ ។ អត្ថប្បដិរូប មនុស្ស​ដែល​មាន​អារម្មណ៍​ឆាប់​មួរម៉ៅ​ក្ដៅ​ក្រហាយ គេ​ហៅ​មនុស្ស​ចិត្ត​ស្រាល ។ មនុស្ស​នេះ​ បើ​ធ្វើ​ការ​អ្វី​ឲ្យ​តែ​ទាស់​ចិត្ត​បន្តិច គេ​ច្រលោត​តោតតូង បោក​ប្រាស់​ខូច​ខ្ទេច​ខ្ទីរ​អស់ ។ បើ​គេ​និយាយ​ស្ដី​ទៅ​នឹង​អ្នកណា​ម្នាក់ ហើយ​គេ​ធ្វើ​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​តែ​បន្តិច​ គេ​មាន​ប្រតិកម្ម​តប​ត បង្ក​ហេតុ​បណ្ដាល​ឲ្យ​មាន​រឿង​ឈ្លោះ​ប្រែក​គ្នា​ភ្លាម ព្រោះ​គេ​មិន​សូវ​ចេះ​អត់ធ្មត់ សង្កត់​ចិត្ត​ទេ បើ​មាន​ការ​ត្រូវ​ទៅ​និយាយ​ពឹង​ពាក់​គេៗ​មិន​សូវ​ជួយ​យក​អាសារ​ទេ ។ រីឯ​មនុស្ស​ដែល​មាន​អធ្យាស្រ័យ​ត្រជាក់ គេ​ហៅ​មនុស្ស​ចិត្ត​ធ្ងន់ ។ មនុស្ស​នេះ បើ​ធ្វើ​ការ​អ្វី ទោះ​បី​មាន​ខូចខាត​បន្តិច​បន្តួច …

អានបន្ត »

ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត – សុភាសិតខ្មែរអធិប្បាយ

ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត ៖ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។ អត្ថាធិប្បាយ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត នារី​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ ​បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ពុំ​មាន​ចេតនា​ចង់​និយាយ​ពី​តម្លៃ​របស់​ស្ត្រី​ក្រមុំ​ទេ គឺ​លោក​ចង់​និយាយ​អំពី​គ្រោះថ្នាក់​នៃ​អ្នក​ដែល​សហាយ​ស្មន់​នឹង​ប្រពន្ធ​ គេ ។ ក្រមុំសាបដូចទឹកទន្លេ ស្ត្រី​ក្រមុំ​គឺ​ជា​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ «រង់ចាំ» ។ ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​វ័យ​រង់ចាំ​នេះ បើ​មាន​កំលោះ​ណា​ទៅ​ញ៉េះញ៉ោះ លែបខាយ​ពាក្យ​សម្ដី​ក្នុង​ផ្លូវ​លោកីយ៍​ក៏​ដោយ ក៏​ចាស់​ទុំ​ពុំ​សូវ​ចាប់​ទោស​អូស​ដំណើរ​ខ្លាំងក្លា រហូត​ដល់​ប្ដឹង​ឡើង​តុលាការ​ដែរ គឺ​គ្រាន់​តែ​ស្ដីបន្ទោស និង​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ។ ប្រសិនបើ​រឿង​នេះ​ឈាន​ទៅ​ដល់​ការ​ប្រាសចាក​ប្រពៃណី​ដោយ​សាមីជន​ទាំង​ពីរ​ ព្រមព្រៀង​គ្នា​ទៀត​ផង​នោះ គេ​ក៏​ពុំ​សូវ​ដែល​ឃើញ ដែល​ឮ​ថា​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​បងប្អូន​ញាតិ​ខាង​ស្រី​ដេញ​បាញ់ ដេញ​កាប់ សម្លាប់​កូន​ប្រុស​នោះ​ដែរ ដោយ​គ្រាន់​តែ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​កូនប្រុស​ បង់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ។ ជួនកាល បើ​វាសនា​មាន គេ​ចាប់​ឲ្យ​រៀបការ​ទៀត​ក៏​សឹង​មាន​ដែរ ។ ប្រពន្ធគេឈ្ងុយដូចដូងដុត ប្រពន្ធ​គេ​គឺ​ស្ត្រី​ដែល​ច្បាប់​រដ្ឋ​ទទួល​ស្គាល់​ ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ជនណា​ម្នាក់ ។ …

អានបន្ត »

កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី – សុភាសិតខ្មែរអធិប្បាយ

កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី ៖ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។ អត្ថាធិប្បាយ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី កុំខ្វើកតាមខ្យល់ ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។ កុំខ្វល់តាមស្រី ពាក្យ​ថា «ស្រី» ក្នុង​ទី​នេះ​លោក​ ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។ ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ ឲ្យ​សោះ ។ ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ …

អានបន្ត »

កុំបោះសន្ទូចរំលងភ្នំ – សុភាសិតខ្មែរអធិប្បាយ

កុំបោះសន្ទូចរំលងភ្នំ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំបោះសន្ទូចរំលងភ្នំ ៖ ទង្វើ​អ្វីៗ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ។ អត្ថាធិប្បាយ កុំបោះសន្ទូចរំលងភ្នំ សន្ទូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ។ ភ្នំ​ក៏​ជា​តំណាង​តួអង្គ​មន្ត្រី​អ្នក​មាន​បុណ្យសក្តិ​ធំ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នេះ ។ កិច្ចការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ គេ​ធ្វើ​ពី​ថ្នាក់​ក្រោម​បញ្ជូន​ឡើង​ទៅ​លើ​ជានិច្ច ។ ដូច្នេះ បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​នីមួយៗ​លោក​ប្រាប់​ថា ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ គឺ​ធ្វើ​តាម​ឋានានុក្រម​ពី​ទាប​ទៅ​ខ្ពស់ ដោយ​មិន​អាច​រំលង​មន្ត្រី​ធំ​ណា​ម្នាក់​ឡើយ ។ ឧទាហរណ៍ៈ គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ត្រូវ​ឡើង​ទៅ​ដល់​ថ្នាក់​ខេត្ត ។ គេ​ត្រូវ​ធ្វើ​កិច្ចការ​នោះ​ពី​ថ្នាក់​មូលដ្ឋាន​ រួច​ឡើង​ទៅ​ស្រុក​ ទើប​បន្ត​ទៅ​ខេត្ត​ទៀត ។ គេ​មិន​ត្រូវ​រំលង​ផ្លោះ​ចោល​មន្ត្រី​ស្រុក​បាន​ទេ ។ មន្ត្រី​ស្រុក​នេះ​លោក​ចាត់​ទុក​ថា​ជា​ភ្នំ​មួយ​ដែរ​ហើយ ។ ការ​ដែល​គេ​លោត​ផ្លោះ​បោះ​សន្ទូច​រំលង​មន្ត្រី​ស្រុក ​ដែល​លោក​ចាត់​ទុក​ជា​ភ្នំ​មួយ​ដែរ​នោះ គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​នីតិវិធី ។ កាល​បើ​ទង្វើ​ខុស​នឹង​នីតិវិធី​បែប​នេះ​ហើយ​ អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ។ រួម​សេចក្ដី​មក មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​ក្នុង​ការងារ​នេះ មិន​គួរ​គប្បី​រំលង​ជា​ដាច់​ខាត​ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ

កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  កុំរាមុខដឹង កុំទទឹងមុខទ័ព ៖ កុំ​នៅ​ពី​មុខ​អ្នក​មាន​អំណាច​ខ្លាំង ។ អត្ថាធិប្បាយ កុំរាមុខដឹង កុំទទឹងមុខទ័ព «ដឹង» គឺ​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ចាំង​ឈើ ។ វា​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​ផ្លែ​វា​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​ធ្វើ​ឲ្យ​មាន​លំនឹង មិន​ផ្លាត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ផង និង​ជួយ​យោល​យោគ​នៅ​ពេល​ចាំង​ផង ។ កុំរាមុខដឹង នៅ​ពេល​គេ​កំពុង​ចាំង​ឈើ គេ​មិន​ត្រូវ​ទៅ​នៅ​ពី​មុខ​ដឹង​ឡើយ ព្រោះ​ផ្លែ​វា​អាច​រង្គោះ​ខ្ទាត​ចេញ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បង្ក​របួស​ស្នាម​ជា​ទម្ងន់ ។ ម្យ៉ាងទៀត អ្នក​ចាំង​ពុំ​សូវ​បាន​មើល​អ្វី​ក្រៅ​ពី​ចំណុច​ដែល​ត្រូវ​ដាក់​ផ្លែ​ដឹង​ ដើម្បី​ចាំង​នោះ​ទេ ។ កុំទទឹងមុខទ័ព កាល​ដើម​ឡើយ ចាស់ៗ​តែង​និយាយ​ប្រាប់​កូនចៅ​ថា ពេល​ស្រុក​មាន​អសន្តិសុខ ក្បួនទ័ព​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ​ដោយ​ថ្មើរ​ជើង ។ ពេល​កំពុង​យាត្រា​ដូច្នេះ ចាស់ៗ​តែង​ចាប់​កូន​ចាប់​ចៅ ដោយ​ខ្លាច​ក្រែង​វា​រត់​កាត់​មុខ​ទ័ព ព្រោះ​កាល​ជំនាន់​នោះ កាលណា​មាន​ក្បួន​យាត្រា​ទ័ព អ្នក​ស្រុក​ប្រយ័ត្ន​ណាស់ ជាពិសេស​មិន​អាច​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់​មុខ​ទ័ព​ទេ ព្រោះ​គេ​ប្រកាន់​ថា វា​នឹង​នាំ​មក​ភាព​បរាជ័យ ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល ។ នៅ​ពេល​ស្រុក​ជឿនលឿន …

អានបន្ត »

កុំទុំមុនស្រគាល – សុភាសិតខ្មែរអធិប្បាយ

កុំទុំមុនស្រគាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  កុំទុំមុនស្រគាល ៖ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។ អត្ថាធិប្បាយ កុំទុំមុនស្រគាល អត្ថានុរូប ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។ ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។ អត្ថប្បដិរូប ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។ ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។ មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក …

អានបន្ត »

កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស – សុភាសិតខ្មែរអធិប្បាយ

កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស ៖ និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ ។ អត្ថាធិប្បាយ កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស សុភាសិត​នេះ​ពុំ​មាន​ន័យ​យោល​ទៅ​ផ្នែក​អត្ថានុរូប​ទេ គឺ​មាន​ន័យ​ជា​អត្ថប្បដិរូប​សុទ្ធសាធ ។ កំប្រុកស៊ីផ្លែល្វា ពាក្យ​នេះ​លោក​សំដៅ​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​ស៊ី​សំណូក ។ សំណូក​លោក​ប្រៀប​ទៅ​នឹង​ផ្លែល្វា​ដែល​ជា​ផ្លែ​មិន​ស្អាត​ល្អ​ដូច​ផ្លែឈើ​ឯ​ទៀតៗ ។ ហេតុ​ដែល​លោក​រើស​យក​សត្វ​កំប្រុក​ នេះ​មក​ដើរ​តួ​ក្នុង​សុភាសិត​នេះ ព្រោះ​សត្វ​កំប្រុក​អាច​រស់​នៅ​ក្នុង​ស្រុក​ក៏​បាន​នៅ​ក្នុង​ព្រៃ​ក៏​បាន​ ឲ្យ​តែ​មាន​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ឲ្យ​វា​ស៊ី​ចិញ្ចឹម​ជីវិត​បាន ។ ម្យ៉ាងទៀត​លោក​បាន​លើក​យក​សត្វ​កំប្រុក​នេះ​មក​ធ្វើការ​ប្រៀបធៀប ព្រោះ​វា​ជា​សត្វ​រស់​នៅ​តែ​លើ​ដើមឈើ​ជា​តំណាង​ឲ្យ​មន្ត្រី​ថ្នាក់​លើ ថ្នាក់​ខ្ពស់ ថ្នាក់​ធំ ។ រមួលកទា សត្វ​ទា​នៅ​ពេល​នេះ​លោក​សំដៅ​យក​ សត្វ​ទា​ស្រុក​ដែល​ឡើង​ទ្រនំ​មិន​រួច គឺ​រស់​នៅ​ផ្ទាល់​តែ​នឹង​ដី​ឲ្យ​ជា​តំណាង​បុគ្គលិក​តូច​ទាប ។ គឺ​បុគ្គលិក​ដែល​មន្ត្រី​ធំ​ប្រើ​ឲ្យ​រត់ការ ឬ​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់ ។ ផ្សាក្តិតឈ្លូស ឈ្លូស​គឺ​ជា​សត្វ​រស់​នៅ​ក្នុង​ ព្រៃ ហើយ​ស៊ី​ស្មៅ​ជា​អារហារ ។ វា​មិន​ដែល​ស៊ី​ជីវិត​គេ​ទេ ។ ឈ្លូស​ជា​សត្វ​ស្លូត​បំផុត និង​ខ្លាច​គេ​ខ្លាំង​ណាស់ ។ …

អានបន្ត »

កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ – សុភាសិតខ្មែរអធិប្បាយ

កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៖ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។ អត្ថាធិប្បាយ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ កុំពត់ស្រឡៅ ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។ កុំប្រដៅស្រីមានះ ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។ ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ …

អានបន្ត »

កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ

កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី ៖ ការ​ទូន្មាន​ប្រៀនប្រដៅ​ដែល​គ្មាន​ប្រសិទ្ធភាព ។ អត្ថាធិប្បាយ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី អត្ថានុរូប ត្រដោក ជា​ប្រដាប់​ធ្វើ​ពី​ឈើ ឬ​ឫស្សី និង​មាន​គ្រាប់​នៅ​ខាងក្នុង​សម្រាប់​ចង​នៅ​ក​ក្របី ។ កាលណា​វា​ឱន​ស៊ី​ស្មៅ គ្រាប់​នោះ​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​ឮ​សូរ​ប៉ូកៗ ។ ទោះជា​សំឡេង​ត្រដោក​ឮ​សូរ​យ៉ាងណា​ក៏​ដោយ ក៏​ក្របី​នោះ​មិន​រវល់​អើពើ​ដែរ គឺ​វា​គិត​តែ​ពី​ស៊ី​ស្មៅ​តាម​ទម្លាប់​ធម្មតា​របស់​វា ។ គ្រាប់​ត្រដោក​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​យូរៗ​ទៅ​ក៏​ធ្វើ​ឲ្យ​សឹក​រេចរឹល​ មាត់​ត្រដោក ឯ​ក្របី​ស៊ី​ស្មៅ​យ៉ាង​ឆ្អែត​តឹង​ពោះ ព្រោះ​សំឡេង​ត្រដោក​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខាត ឬ​ចំណេញ​ដល់​វា​ទេ ។ អត្ថប្បដិរូប លោក​បាន​ប្រៀបធៀប​ន័យ​ខាងលើ​នេះ​ទៅ​នឹង​មនុស្ស​ខ្លះ​ ដែល​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​គ្រូបាអាចារ្យ​ខំប្រឹង​ប្រៀនប្រដៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​ពុំ​ខ្ចី​ធ្វើ​ដឹង ធ្វើ​ឮ​អ្វី​ដែរ ។ គេ​គិត​តែ​ពី​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ ។ អ្នកទូន្មាន​ខំប្រឹង​និយាយ​ប៉ោចៗ​បាន​ត្រឹមតែ​សឹក​បបូរ​មាត់​ឥត​ ប្រយោជន៍ ។ ឯ​កូនចៅ សិស្ស ធ្វើ​ព្រងើយ​ហាក់​ដូច​គ្មាន​បាន​ដឹង​ឮ​អ្វី​ទាំងអស់ ។ ន័យ​នេះ​មិន​ខុស​ពី​សត្វ​ក្របី​ដែល​មិន​រវល់​នឹង​សំឡេង​ត្រដោក​ដូច្នោះ​ដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – …

អានបន្ត »

កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – សុភាសិតខ្មែរអធិប្បាយ

កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ៖ ត្រូវ​ចេះ​តស៊ូ និង​អត់ធ្មត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ទទួល ។ អត្ថាធិប្បាយ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត វាសនា = សំណាង, សំណាង = ការ​សាង កុំតូចចិត្តនឹងវាសនា វាសនា ជា​បច្ច័យ​បាន​មក​ពី​ការ​កសាង ។ ការ​កសាង​នេះ​ជួន​មាន​មក​ពី​អតីត​ជាតិ ជួន​មាន​ក្នុង​បច្ចុប្បន្ន​ជាតិ ។ តាម​ទ្រឹស្ដី​នៃ​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់​ថា វាសនា​របស់​បុគ្គល​ម្នាក់ៗ​សុទ្ធ​តែ​កើត​មាន​ឡើង​អំពី​អំពើ​របស់​ខ្លួន​ ម្នាក់ៗ​ជានិច្ច ។ បើ​ខ្លួន​បាន​សាង​សន្សំ​នូវ​កម្ម​អ្វី កម្ម​នោះ​នឹង​ផ្ដល់​មក​ឲ្យ​ខ្លួន​វិញ ។ ដូចជា បើ​បុគ្គល​សាង​នូវ​សុកល​កម្ម​រមែង​បាន​ទទួល​នូវ​កុសល​ធម៌ (ភាវៈ​ល្អ) ។ បើ​បុគ្គល​សាង​អកុសល​កម្ម​រមែង​បាន​ទទួល​នូវ​អកុសល​ធម៌ (ភាវៈ​អាក្រក់) ។ ន័យ​នេះ​មាន​ការ​ប្រៀបធៀប​ដូច​អ្នក​ដែល​ដាំ​ដើម​ខ្នុរ តែង​ទទួល​បាន​ផ្លែ​ខ្នុរ (ផ្អែម​ល្អ) ។ ឯ​អ្នក​ដែល​ដាំ​ដើម​ស្លែង តែង​បាន​ទទួល​ផ្លែ​ស្លែង (ពុល) ។ បើ​យោល​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ខាងលើ​នេះ បុគ្គល​ម្នាក់ៗ​មិន​ត្រូវ​តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ទេ ។ ព្រោះ​អ្វីៗ​សុទ្ធ​តែ​កើត​ឡើង​អំពី​អំពើ​របស់​ខ្លួន​ទាំងអស់ …

អានបន្ត »