សម្លននោងជាមួយបង្គា គឺធ្វើពីននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវាងាយស្រួលដាំ ហើយឆាប់ទទួលបានផលផងដែរ។ក្នុងនោះផ្លែននោងមានច្រើនប្រភេទណាស់ ហើយវាមានអត្ថប្រយោជន៏ដូចជា៖
វាជួយព្យាបាលជំងឺក្អក បើអ្នកឈឺសរសៃ អ្នកអាចយកវាទៅច្របាច់យកទឹក បន្ទាប់មក យកទៅកម្តៅ ដើម្បីយកទឹកវាមកផឹកកុំឲ្យលើសពី ១០០ មីលីលីត្រ ក្នុងមួយថ្ងៃ។ ក្រោយពេលអ្នកសម្រាលកូនរួច អ្នកគ្មានទឹកដោះឱ្យកូនបៅ អ្នកអាចយកជើងជ្រូក ទៅដាំជាមួយននោងបាន នោះអ្នកនឹងមានទឹកដោះឱ្យកូនបៅ។ បើសិនជាអ្នកឈឺបំពង់ក អ្នកអាចយកវាច្របាច់យកទឹក បន្ទាប់មក លាយជាមួយស្ករ អ្នកអាចផឹកមួយថ្ងៃ មួយស្លាបព្រា។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លននោងជាមួយបង្គា
- បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ
- អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ទឹក៤កែវ
- ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ស៊ុតក្រឡុកចំនួន១
របៀបធ្វើ
- នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង
- ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
- ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ
- ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
- ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
- ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់
កត់សម្គាល់
ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ