សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក ចិញ្ចាំមានរសជាតិឆ្ងាញ់ពិសារណាស់ហើយងាយស្រួលចម្អិនថែមទៀត ប្រសិនបើអ្នកមិនពិសារសាច់ជ្រូក អ្នកអាចប្រើប្រហិតសាច់មាន់ឬសាច់ត្រីក៏បាន។
បន្លែត្រសក់ស៊ូជីនី (Zucchini) គឺជាបន្លែមួយប្រភេទដែលគេនិយមដាំតាំងពីដូនតាមកម្ល៉េះ វាជាបន្លែដែលគេអាចបរិភោគស្រស់ឬចម្អិនក៏បាន វាមានប្រភពដើមពីប្រទេសអ៊ីតាលីហើយវាសំបូរដោយវិតាមីនច្រើនប្រភេទ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក
- សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
- ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមចំនួន១កូនចានតូច
- ទឹកចំនួន៤កែវ
- បន្លែស៊ូជីនីចិតចំបកចេញរួចហាន់ជាដុំចំនួន 0.7 kg
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ជីហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- នៅក្នុងកូនចានលាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិត បន្ទាប់ពីធ្វើប្រហិតរួចហើយលើកទុកម្ខាង
- ដាំទឹកក្តៅក្នុងឆ្នាំងសម្ល
- ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះ
- ពេលប្រហិតឆ្អិនហើយដាក់ត្រសក់ស៊ូជីនីចូល
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ជីចូលជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ