ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ | |||
១ | វស្សាធ្វើស្រែ | ប្រាំងនឿយឥតល្ហែ | ពុកធ្វើចម្ការ |
ពុកនឿយខួបប្រាំង | នឿយខ្លាំងវស្សា | រួចរាល់កាលណា | |
ពុកនឿយនេសាទ ។ | |||
២ | ម៉ែធ្វើការផ្ទះ | អ្នកម៉ែរូតរះ | បោកគក់សម្អាត |
ដាំបាយដាំទឹក | ល្ងាចព្រឹកឱហាត | ប្រឹងមិនឲ្យខាត | |
ថែជ្រូកមាន់ទា ។ | |||
៣ | ចំណូលចំណាយ | ចូលតិចជាងចាយ | គ្រួសារវេទនា |
អ្នកម៉ែជួយរក | ឆ្លៀតយកវេលា | ទាំងឈឺទាំងជា | |
ខំប្រឹងជញ្ជាត់ ។ | |||
៤ | ត្រីល្អទុកលក់ | បែកពោះសាច់ទក់ | ទុកកំដរមាត់ |
កូនចៅមិនដឹង | ខំប្រឹងស្រែកឃាត់ | ត្រីល្អជូនគាត់ | |
ម៉ែស្រក់ទឹកភ្នែក ។ | |||
៥ | ពុកម៉ែផ្តាំថា | ឲ្យប្រឹងសិក្សា | ឆ្លងទុក្ខអម្រែក |
រៀនសូត្រមធ្យ័ត | បំបាត់ទឹកភ្នែក | ផុតលីទូលរែក | |
អម្រែកជីវិត ។ | |||
៦ | លោកប្រៀនប្រដៅ | កូនខុសលោកហៅ | ឲ្យកូនមកជិត |
ឲ្យប្រឹងធ្វើការ | ពិចារណ៍រិះគិត | បណ្តុះគំនិត | |
សន្សំសំចៃ ។ | |||
៧ | ឲ្យកូនធ្វើល្អ | កាយចិត្តស្មោះសរ | បវររាល់ថ្ងៃ |
វាចាពីរោះ | កេរ្តិ៍ឈ្មោះថ្លាថ្លៃ | គុណគាប់តម្លៃ | |
ថ្កុំថ្កើងខ្ពង់ខ្ពស់ ។ | |||
៨ | បណ្តាំលោកថ្លៃ | គោរពយប់ថ្ងៃ | ខ្លឹមសារពីរោះ |
កូនប្រណិប័តន៍ | ពាក្យសត្យខ្ពង់ខ្ពស់ | ធ្វើតាមមានយស | |
មានទ្រព្យសក្តា ។ | |||
៩ | ខ្លួនទីពឹងខ្លួន | គោលការណ៍ច្បាប់ក្បួន | ខ្ជាប់ខ្ជួនសច្ចា |
ព្យាយាមតស៊ូ | ឆាប់យូរយ៉ាងណា | តាំងចិត្តប្រាថ្នា | |
សម្រេចជានិច្ច ។ | |||
១០ | កាយគាប់សុភាព | ស្គាល់ខ្ពស់ស្គាល់ទាប | រៀបកុំឲ្យភ្លេច |
ទោសទណ្ឌខុសច្បាប់ | ចៀសឆាប់រំពេច | ត្រូវលះត្រូវគេច | |
លះលោភបំពាន ។ | |||
១១ | លះចិត្តទោម្នេញ | សីលទានពេញលេញ | ស្ងប់ស្ងាត់ជាយាន |
លះបាបសាងបុណ្យ | ដឹងគុណត្រូវរៀន | រស់គាប់ទ្រព្យមាន | |
តទៅបរលោក ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ នឹកគុណ និង តបគុណ – កំណាព្យខ្មែរ