សម្លស្លឹកងុបសាច់ជ្រូក គឺមុខ ម្ហូបខ្មែរ ងាយស្រួលចម្អិននិងរសជាតិឆ្ងាញ់ពិសេស ជាទូទៅប្រជាជននៅតាមជនបទតែងតែស្លសម្លនេះជាមួយសាច់ដែលពួកគេចាប់បានតាមវាលស្រែ ដូចជាត្រី អន្ទង់ ក្តាមជាដើម ហើយគេតែងតែប្រើទំពាំងស្រស់ក្នុងការចម្អិន សម្រាប់អ្នកចូលចិត្តប្រហិកក៏អាចដាក់បានដែរ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកងុបសាច់ជ្រូក
- សាច់ជ្រូកសុទ្ធកាត់ជាដុំតូចៗចំនួន 0.6 kg
- ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួន១គុម្ព
- ទឹកចំនួន៦កែវ
- ទំពាំងស្រស់កាត់ជាដុំចំនួន១
- ស្លឹកង៉ុបលាងសម្អាតរួចចំនួន 0.45 kg
- អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់សាច់ ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនបន្ទាប់មកយកស្លឹកគ្រៃចេញពីសម្ល
- ដាក់ទំពាំងចូលក្នុងសម្លដែលកំពុងពុះបន្តស្ងោរហូតដល់ទំពាំងទន់ល្អ
- ដាក់ស្លឹកងុបនិងអង្ករលីងកិនម៉ត់
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ