Friday , May 17 2024

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលចម្អិន ជាទូទៅប្រជាជនខ្មែរតែងតែយកសាច់ខ្វៃដែលនៅសល់ក្រោយកម្មវីធីធំៗមកចម្អិនស្លជាមុខម្ហូបថ្មីសម្រាប់បរិភោគ គេអាចចម្អិនសម្លមួយមុខនេះដោយយកស្ពៃខៀវស្លជាមួយសាច់ជ្រូកខ្វៃ ទាខ្វៃឬមាន់ខ្វៃក៏បាន វាមានរសជាតិឆ្ងាញ់ដូចគ្នា។

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ – ម្ហូបខ្មែរ

ស្ពៃខៀវឬស្ពៃខ្មៅគឺជាប្រភេទដំណាំបន្លែម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់មនុស្សហើយគេអាចស្ពៃខៀវទៅបរិភោគជាបន្លែឬយកទៅស្លជាសម្លក៏បាន។ ក្រៅពីនេះគេក៏អាចយកស្ពៃខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ដើម្បីរក្សាទុកបរិភោគនៅពេលក្រោយ មិនតែប៉ុណ្ណោះស្ពៃខៀវសំបូរដោយវិតាមីនច្រើនប្រភេទសម្រាប់ទ្រទ្រង់សុខភាពមនុស្ស។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ

  1. ទឹកស៊ុបមាន់កំប៉ុងចំនួន១កំប៉ុងឬដុំស៊ុបខ្នរមាន់ចំនួន២ដុំ
  2. ទឹកចំនួន២កែវ
  3. ជ្រូកខ្វៃឬទាខ្វៃឬក៏មាន់ខ្វៃក៏បានចំនួន 0.5 kg
  4. ស្ពៃខៀវកាត់ប្រវែងជិតមួយចំអាមចំនួន 0.5 kg
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រា
  7. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  8. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ដុំខ្នរស៊ុបមាន់ ទឹកនិងសាច់ជ្រូកខ្វៃចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ
  2. ដាក់ស្ពៃខៀវចូលរួចច្របល់ឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *