Wednesday , April 17 2024

សម្លម្នាស់សាច់មាន់ – ម្ហូបខ្មែរ

សម្លម្នាស់សាច់មាន់ និងមឹកមានរសជាតិផ្អែមបន្តិចរួមជាមួយរសជាតិសាច់មាន់និងមឹកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយសំបូរដោយជីវជាតិសំរាប់ទ្រទ្រង់ដល់រាងការ។

សម្លម្នាស់សាច់មាន់ – ម្ហូបខ្មែរ

ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្នាស់សាច់មាន់

  1. ទឹកចំនួន៥កែវ
  2. សាច់មាន់កាត់ជាដុំៗចំនួន៨ខាំ
  3. ម្នាស់កាត់ជាដុំតូចៗចំនួន១ចំហៀង
  4. មឹកហាន់ជាកង់ៗហើយលាងសម្អាតចំនួន២ខាំកន្លះ
  5. អំបិលចំនួន១ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រា
  7. ទឹកត្រីចំនួន១ស្លាបព្រា
  8. ម្រេចចំនួន១ស្លាបព្រាតូច
  9. ស្លឹកខ្ទឹម១កូនចានតូច
  10. ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាំទឹកក្នុងឆ្នាំងសម្ល
  2. ដាក់សាច់មាន់និងម្នាស់ចូលក្នុងឆ្នាំងដែលកំពុងពុះហើយចំអិនរហូតដល់សាច់ផុតឆ្អិនល្អ
  3. ដាក់មឹកចូលក្នុងឆ្នាំងសម្លហើយកូរឲ្យស៊ប់ហើយដាំរហូតដល់ទឹកពុះម្តងទៀត
  4. ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

សម្លម្នាស់សាច់មាន់គេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *