Tuesday , April 23 2024

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ ជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែសាច់គោ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសហាន់ចំនួន៤ក្លែប
  3. ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
  4. សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
  5. ទឹកស៊ីអីវចំនួន១ស្លាបព្រា
  6. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  7. ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត
  8. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  9. ទឹកចំនួន៥កែវ
  10. ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា
  11. ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់
  12. ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ
  13. កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន
  14. ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១
  15. ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច
  16. ទឹកត្រីចំនួន១ស្លាបព្រា
  17. ស្ករចំនួន១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ
  3. ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច
  4. ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ
  5. ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
  6. ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ
  7. ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *