សម្លដំឡូងសាច់ជ្រូកចិញ្ចាំ មានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងដែលសំបូរដោយជាតិម្សៅហើយមានភាពងាយស្រួលក្នុងការចម្អិន ប្រសិនស្លជាមួយត្រីប្រាឬត្រីផ្ទក់កាន់តែពិសេស។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ
- សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមចំនួន១កូនចានតូច
- ទឹកចំនួន៦កែវ
- ដំឡូងឈើចិតសំបករួចកោសយកតែសាច់ចំនួន 0.75 kg
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ជីរណាហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រីមួយសា្លបព្រា ម្រេចនិងស្លឹកខ្ទឹមហើយច្របល់ចូលគ្នាឱ្យល្អរួចទុកនៅម្ខាង
- ដាក់ទឹកចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ដាក់សាច់ជ្រូកចិញ្ចាំនិងដំឡូងចូលក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លដំឡូងសាច់ជ្រូកចិញ្ចានេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ