សម្លដំឡូងសាច់គោ គឺជាមុខ ម្ហូបខ្មែរ ដែលមានភាពងាយស្រួលក្នុងការចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរគ្រប់ទិសទី។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់គោ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ចំនួន១
- សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
- ទឹកត្រីចំនួន១ស្លាបព្រា
- ទឹកចំនួន៦កែវ
- ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន២ផ្លែ
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកជីហាន់ចំនួន១កូនចានតូច
របៀបធ្វើ
- កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោនិងទឹកស៊ីអីវរួចកូរឱ្យល្អ
- ដាក់ទឹកហើយបន្តចម្អិនរហូតសាច់គោឆ្អិនល្អ
- ដាក់ដំឡូងហើយចម្អិនរហូតដល់ដំឡូងផុយល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកជីជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ