Wednesday , October 2 2024

បណ្តាំកវី – កំណាព្យខ្មែរ

បណ្តាំកវី – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

បណ្តាំកវី – កំណាព្យខ្មែរ

បណ្តាំកវី – កំណាព្យខ្មែរ

បើចង់បានថ្លៃត្រូវច្នៃពេជ្រពីថ្មគគ្រិចទៅភ្លឺថ្លា
ចង់បានកេរ្តិ៍ឈ្មោះខ្ពស់សក្តាចូលខ្លួនសិក្សាផុតល្ងង់ខ្លៅ។
ដាវដែលមុតល្អត្រូវដុតដំសំលៀងមុតមាំផ្សំភ្លើងក្តៅ
ប្រាជ្ញត្បិតតម្រេះចេះជ្រាលជ្រៅកោសល្យឆ្អិនឆ្អៅត្បិតឧស្សាហ៍។
រពឹសដៃដាំបានផលបេះបើដេកអាំងផេះផ្ទៃឈឺផ្សា
ធ្វើស្រែមើលដីទឹកសព្វការពាក្យចាស់ចែងចារមានតម្លៃ។
កុំសើចមុនគេ​ ប្រយ័ត្នជួនត្រូវសើចខកខ្លួនមិនប្រពៃ
មុនញាក់ចិញ្ចើម ចូរឃ្មាតខ្មីគិតមើលវែងខ្លីអស់ន័យអាថ៌។
កុំអាងអ្នកក្រៅជាដៃជើងត្រូវពឹងខ្លួនយើងគ្រប់កិច្ចការ
បើសេពមិត្តពាលខូចជតាសេពប្រាជ្ញថ្កើងការឆ្លងដល់ត្រើយ។
សាងអំពើល្អក៏មិនស្ងាត់សាងទោសវិបត្តិក៏មិនស្បើយ
រន្ទឺកេរ្តិ៍ឈ្មោះមិនស្ងាត់ឡើយទូកអ្នកទៅហើយកំពង់នៅ។
កវីជូនពាក្យបីបួនម៉ាត់ក្រែងលោបានស្កាត់ប្រាប់កូនចៅ
សាងអំពើល្អយូរលង់ទៅគង់ត្រាយនាំផ្លូវទៅរុងរឿង។

កំណាព្យពេញនិយមបន្ទាប់ ៖ ខ្មែរត្រូវថែកេរ្តិ៍ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *