ប្រជាជនខ្មែរចូលចិត្តអាហារបែប ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ណាស់។ ក្នុងប្រទេសកម្ពុជា អាហារខ្មែរ បែបឆ្នាំងភ្លើងភាគច្រើនពិសារក្នុងឱកាសពិសេសប៉ុណ្ណោះ ដូចជាក្នុងការជួបជំុមិត្តភ័ក្រឬបងប្អូនហើយនិងក្នុង ពិធីមង្គលការ ជាដើម។
ម្ហូបខ្មែរមួយមុខនេះធ្វើឡើងពីត្រីរ៉ស់ឬត្រីផ្ទក់បកឆ្អឹងចេញរួចញ៉ត់គ្រឿង គេក៏អាចធ្វើជាមួយត្រីទឹកសាបដ៏ទៃទៀតក៏បាន។ ម្ហូបត្រីញ៉ត់គ្រឿងផ្សំជាមួយសាច់ជ្រូកចិញ្ចាំមពិតជាឆ្ងាញ់អស្ចារ្យណាស់។
គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង
- ត្រីផ្ទក់ឬត្រីរ៉ស ១ ខាំ
- សាច់ជ្រូកចិញ្ចាំ ២ខាំកន្លះ
- មីសួរកាត់ជាកង់ខ្លី ចំនួន១ដុំ
- ផ្កាចេកស្ងួតចំនួនកន្លះខាំ
- ផ្សិតខ្មៅចិនចំនួនកន្លះខាំ
- ស្លឹកខ្ទឹមហាន់ជាពីរចំនួន២គល់
- ទឹកត្រីចំនួនកន្លះស្លាបព្រាបាយ
- ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា
- ខ្សែសម្រាប់ចងត្រី
- ប្រេងឆា២ស្លាបព្រាបាយ
- ខ្ទឹមបារាំងចំនួន១ចំហៀង
- ការ៉ុតចិតសំបករួចហាន់ជាដុំៗចំនួន១មើម
- ឆៃថាវចិតសំបកហាន់ជាដុំៗចំនួន១មើម
- ស៊ុមមាន់មួយកំប៉ុង
- ស្ករស១ស្លាបព្រា
- ជីវ៉ាន់ស៊ុយហាន់រួចចំនួន១គុម្ព
- ស្ពៃវ៉ត់ថឺដ្រិស (watercress) ចំនួន៣ខាំ
របៀបធ្វើ
- សម្អាតត្រីរួចបកស្រកាត្រីចេញបន្ទាប់យកគ្រឿងក្នុងចេញទុកតែក្បាលនិងកន្ទុយ។ ប្រើកាំបិតមុតដើម្បីវះយកឆ្អឹងខ្នងត្រីចេញបន្ទាប់មកវះយកឆ្អឹងកនិងឆ្អឹងកន្ទុយចេញដោយប្រើកន្ត្រៃ ព្យាយាមយកឆ្អឹងត្រង់ពោះឲ្យអស់រួចហើយដាក់នៅម្ខាង។
- ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំមជាមួយមីសួរ ផ្កាចេញ ផ្សិត ស្លឹកខ្ទឹម ទឹកត្រី ទឹកស៊ីអ៊ីវ និងម្រេចម៉ត់រួចច្របល់ឲ្យស៊ប់ល្អ។
- ញ៉ត់គ្រឿងសាច់ចូលទៅក្នុងត្រីរួចយកខ្សែចងឲ្យផ្ចិតទាំងសងខាងដើម្បីកំុឲ្យគ្រឿសាច់លេចចេញមកខាងក្រៅ
- កំដៅឆ្នាំងខ្ទះឲ្យក្តៅ
- ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆានិងត្រីចូល ចៀនរហូតដល់ត្រីឆ្អិនល្អប្រែទៅជាពណ៍ត្នោត
- រៀបចំ ខ្ទឹមបារាំង ការ៉ុត ឆៃថាវ ដាក់ពីលើត្រីរួចចាក់ម្សៅស៊ុបពីលើ
- បន្លែមរស់ជាតិដោយថែមស្ករ ទឹកត្រី និងម្រេចម៉ត់
- ដាក់ជីវ៉ាន់ស៊ុយពីលើ ហើយកំុភ្លេចយកខ្សែចងផ្ចិតត្រីចេញផង
- ពិសារពេលក្តៅៗ ជាមួយបាយនិង ស្ពៅវាត់ធឺក្រិស (watercress)
ការរៀបចំពិសារ
រៀបចំដាក់ចង្រ្កាននៅចំកណ្តាលតុ រួចដាក់ស៊ុបនៅលើចង្រ្កាន ជ្រលក់ស្ពៃវាត់ធឺក្រិស (watercress) ចូលទៅក្នុងឆ្នាំងកំពុងពុះក្នុងកំឡុងពេលពិសារ។
ជនជាតិខ្មែរចូលចិត្តពិសារឆ្នាំងភ្លើងបែបនេះជាមួយបាយ ក៏ប៉ុន្តែគេក៏អាចពិសារទទេលេងក៏បាន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ