សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ ពិសេសម្យ៉ាងដែលជនជាតិខ្មែរចូលចិត្តចំអិនសម្រាប់កម្មវិធីសំខាន់ៗ វាមានរសជាតិប្លែកហើយឆ្ងាញ់ពិសារដែលប្រជាជានគ្រប់ទិសទីស្ទើរតែគ្នាចូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ ស្ពៃក្តោបមួយចំហៀង ស្លឹកខ្ទឹមរក្សាទុកដើមនៅវែងៗដើម្បីធ្វើជាចំណងប្រហែល២០សន្លឹក ទឹកដែលអាចលិចស្ពៃក្តោប សាច់ជ្រូកចិញ្ចាំ៥ខាំ ទឹកត្រី១ស្លាបព្រា ស្ករ១ស្លាបព្រា ម្រេច១ស្លាបព្រាកាហ្វេ តាំងហ៊ុន១កញ្ចប់ ស្លឹកខ្ទឹមហាន់រួចចំនួន១បាច់ ទឹកស៊ុបមាន់កំប៉ុង២កំប៉ុង ទឹក២កែវ អំបិល១ស្លាបព្រាកាហ្វេ របៀបធ្វើ ដាក់ស្ពៃក្តោបនិងស្លឹកខ្ទឹមចូលក្នុងឆ្នាំងធំមួយដោយដាក់ទឹកលិចស្ពៃក្តោបហើយក្របគំរបឆ្នាំងរួចស្ងោររហូតដល់ទឹកពុះបន្ទាប់មកស្រង់ស្ពៃទុកម្ខាង ក្នុងចានធំ ច្របល់សាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេច តាំងហ៊ុននិងស្លឹកខ្ទឹមបញ្ចូលគ្នារួចលើកទុកម្ខាង បកសន្លឹកស្ពៃក្តោបដាក់លើជ្រុញរួចយកស្លាបព្រាដួសសាច់ជ្រូកចិញ្ចាំដាក់ពីលើហើយរំុវាឲ្យជាប់ដូចកួង បន្ទាប់មកយកស្លឹកខ្ទឹមមកចងស្ពៃក្តោបដែររុំរួចឲ្យជាប់ បន្តធ្វើរហូតដល់អស់សាច់ជ្រូកចិញ្ចាំប្រហែល១៥ដុំ ដាក់ស្ពៃក្តោបរុំរួចចូលក្នុងឆ្នាំងសម្លដែលបានម្សៅស៊ុបមាន់រួចក្របគំរបស្ងោរប្រហែល៤០នាទី ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ
អានបន្ត »សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ
សម្លម្រះសាច់ជ្រូកចិញ្ចាំ ជាមួយតាំងហ៊ុនមានរសជាតិល្វីងបន្តិច ប៉ុន្តែបើអ្នកធ្វើឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយជាតិល្វីងនេះ វាធ្វើឲ្យកាន់តែមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន៥ខាំ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច តាំងហ៊ុនចំនួន១កញ្ចប់ ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ម្រះធំល្មមចំនួន២ផ្លែ ទឹកចំនួន៨កែវ របៀបធ្វើ នៅចានធំមួយ លាយច្របល់សាច់ជ្រូកចិញ្ចាំជាមួយស្លឹកខ្ទឹម តាំងហ៊ុន ស្ករមួយស្លាបព្រា អំបិលមួយស្លាបព្រា ទឹកត្រីមួយស្លាបព្រា ម្រេចមួយសា្លបព្រាកាហ្វេ ញ៉ត់សាច់ជ្រូកចិញ្ចាំចូលក្នុងម្រះ ប្រសិនបើអ្នកនៅសល់សាច់ជ្រូកចិញ្ចាំអាចយកធ្វើជាប្រហិតបាន ដាក់ម្រះដែលញ៉ត់សាច់ហើយនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់សាច់ឆ្អិននិងទឹករាងខាសបន្លិច ថែមគ្រឿងដោយដាក់ស្ករមួយស្លាបព្រា អំបិលមួយស្លាបព្រាកាហ្វេ ទឹកត្រី២ស្លាបព្រា ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លម្រះមានរសជាតិល្វីងបន្តិចប៉ុន្តែគេនូវតែនិយមធ្វើសម្លនេះបរិភោគជាប្រចាំ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ
អានបន្ត »សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ
សម្លដំឡូងសាច់ជ្រូកចិញ្ចាំ មានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងដែលសំបូរដោយជាតិម្សៅហើយមានភាពងាយស្រួលក្នុងការចម្អិន ប្រសិនស្លជាមួយត្រីប្រាឬត្រីផ្ទក់កាន់តែពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ទឹកចំនួន៦កែវ ដំឡូងឈើចិតសំបករួចកោសយកតែសាច់ចំនួន 0.75 kg ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ជីរណាហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រីមួយសា្លបព្រា ម្រេចនិងស្លឹកខ្ទឹមហើយច្របល់ចូលគ្នាឱ្យល្អរួចទុកនៅម្ខាង ដាក់ទឹកចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់សាច់ជ្រូកចិញ្ចាំនិងដំឡូងចូលក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល កត់សម្គាល់ ជាទូទៅគេបរិភោគសម្លដំឡូងសាច់ជ្រូកចិញ្ចានេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ
អានបន្ត »នំគួងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ
នំគួងសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ បែបសំរន់របស់ខ្មែរមួយប្រភេទដែលប្រជាជនភាគច្រើនធ្វើដើម្បីបរិភោគកំសាន្តក្នុងកម្មវិធីសំខាន់អ្វីមួយ វាមានប្រភពពី ប្រទេសវៀតណាម ។ គ្រឿងផ្សំអាហារខ្មែរ ៖ នំគួងសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន 0.5 kg ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ខ្ទឹមបារាំងចិញ្ចាំចំនួន១កូនចាន ស្ករចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ការ៉ុតចិតជាសសៃរៗចំនួន១កូនចាន ស្ពៃក្តោបចិតជាសសៃរៗចំនួន១កូនចាន ទឹកត្រីចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខំសំបកដើម្បីខ្ចប់ធ្វើជាកួងចំនួន២៥ សន្លឹក ស៊ុតយកតែពណ៌សចំនួន១ ប្រេងឆាដើម្បីបំពងកួងចំនួន៦កែវ របៀបធ្វើ នៅក្នុងចានធំ លាយសាច់ជ្រូកចិញ្ចាំជាមួយខ្ទឹមស ខ្ទឹមបារាំង ស្ករនិងទឹកត្រីបន្ទាប់មកដាក់ការ៉ុតដែលចិតជារាងសសៃរតូចៗ ស្ពៃក្តោប ទឹកស៊ីអីវ អំបិលនិងម្រេចហើយច្របល់ចូលគ្នាឱ្យស៊ប់ យកបន្ទះនំសម្រាប់រុំធ្វើជាកួងដាក់មួយសន្លឹកៗឱ្យស្រេច ដាក់បន្ទះនំលើជ្រុញឬចានហើយយកស្លាបព្រាដួងសាច់ដាក់ចំនួន១/៣ បន្ទាប់មកខ្ចប់សាច់ដែលបានដាក់លើបន្ទះនំហើយរុំវាធ្វើជាកួង បន្តធ្វើរហូតដល់អស់សាច់ កំដៅខ្លាញ់ចំនួន៦កែវនៅក្នុងខ្ទះដោយប្រើភ្លើងក្តៅល្មម នៅពេលខ្លាញ់ក្តៅហើយបន្ថយភ្លើងបន្តិចបន្ទាប់មកដាក់កួងចូលរួចបំពងរហូតដល់វារាងស្រួយ លើកួងបំពងចេញពីខ្ទះដាក់លើប្រដាក់ច្រោះខ្លាញ់ចេញជាការស្រេច កត់សម្គាល់ ជាទូទៅកួងគឺអាហារមួយប្រភេទដែលគេនិយមបរិភោគលេងកំសាន្ត ហើយនំកួងតែងតែធ្វើជាអាហារសំរន់នៅក្នុងកម្មវិធីការ ឬកម្មវិធីជួបជុំគ្រួសារ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ
អានបន្ត »ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង – ម្ហូបខ្មែរ
ប្រជាជនខ្មែរចូលចិត្តអាហារបែប ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ណាស់។ ក្នុងប្រទេសកម្ពុជា អាហារខ្មែរ បែបឆ្នាំងភ្លើងភាគច្រើនពិសារក្នុងឱកាសពិសេសប៉ុណ្ណោះ ដូចជាក្នុងការជួបជំុមិត្តភ័ក្រឬបងប្អូនហើយនិងក្នុង ពិធីមង្គលការ ជាដើម។ ម្ហូបខ្មែរមួយមុខនេះធ្វើឡើងពីត្រីរ៉ស់ឬត្រីផ្ទក់បកឆ្អឹងចេញរួចញ៉ត់គ្រឿង គេក៏អាចធ្វើជាមួយត្រីទឹកសាបដ៏ទៃទៀតក៏បាន។ ម្ហូបត្រីញ៉ត់គ្រឿងផ្សំជាមួយសាច់ជ្រូកចិញ្ចាំមពិតជាឆ្ងាញ់អស្ចារ្យណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ត្រីផ្ទក់ឬត្រីរ៉ស ១ ខាំ សាច់ជ្រូកចិញ្ចាំ ២ខាំកន្លះ មីសួរកាត់ជាកង់ខ្លី ចំនួន១ដុំ ផ្កាចេកស្ងួតចំនួនកន្លះខាំ ផ្សិតខ្មៅចិនចំនួនកន្លះខាំ ស្លឹកខ្ទឹមហាន់ជាពីរចំនួន២គល់ ទឹកត្រីចំនួនកន្លះស្លាបព្រាបាយ ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា ខ្សែសម្រាប់ចងត្រី ប្រេងឆា២ស្លាបព្រាបាយ ខ្ទឹមបារាំងចំនួន១ចំហៀង ការ៉ុតចិតសំបករួចហាន់ជាដុំៗចំនួន១មើម ឆៃថាវចិតសំបកហាន់ជាដុំៗចំនួន១មើម ស៊ុមមាន់មួយកំប៉ុង ស្ករស១ស្លាបព្រា ជីវ៉ាន់ស៊ុយហាន់រួចចំនួន១គុម្ព ស្ពៃវ៉ត់ថឺដ្រិស (watercress) ចំនួន៣ខាំ របៀបធ្វើ សម្អាតត្រីរួចបកស្រកាត្រីចេញបន្ទាប់យកគ្រឿងក្នុងចេញទុកតែក្បាលនិងកន្ទុយ។ ប្រើកាំបិតមុតដើម្បីវះយកឆ្អឹងខ្នងត្រីចេញបន្ទាប់មកវះយកឆ្អឹងកនិងឆ្អឹងកន្ទុយចេញដោយប្រើកន្ត្រៃ ព្យាយាមយកឆ្អឹងត្រង់ពោះឲ្យអស់រួចហើយដាក់នៅម្ខាង។ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំមជាមួយមីសួរ ផ្កាចេញ ផ្សិត ស្លឹកខ្ទឹម ទឹកត្រី ទឹកស៊ីអ៊ីវ និងម្រេចម៉ត់រួចច្របល់ឲ្យស៊ប់ល្អ។ …
អានបន្ត »