Wednesday , November 20 2024

ប័ណ្ណសារស្លាកៈ ល្ពៅ

សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

សម្លល្ពៅជាមួយត្រី គឺជា ម្ហូបខ្មែរ ដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។ ចំណាំ៖ ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ ជា​បង្អែម និង​ជា​ឱសថ​ព្យាបាល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅជាមួយត្រី ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព ទឹក៤កែវ ល្ពៅចិតសំបករួចព្រមទាំងយកគ្រាប់ចេញនិងកាត់ជាដំុតូចៗចំនួន១ខាំ ជីវ៉ាន់ស៊ុយហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ប្រឡាក់ត្រីជាមួយទឹកត្រី ស្ករ ម្រេច និងស្លឹកខ្ទឹមក្នុងចានរួចទុកម្ខាង ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ បន្ទាប់មកដាក់ល្ពៅនិងត្រីប្រឡាក់គ្រឿងចូលទៅក្នុងទឹកកំពុងពុះរួចកូរឲ្យស៊ប់ ហើយស្ងោររហូតដល់ល្ពៅឆ្អិន ដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ គឺជាមុខ ម្ហូបខ្មែរ សាមញនិងមានរសជាតិឆ្ងាញ់ ប្រជាជានខ្មែរនិយមចូលចិត្តបរិភោគផ្លែល្ពៅដោយហេតុថាវាមានរសជាតិឆ្ងាញ់និងសំបូរដោយជីវជាតិជាច្រើនប្រភេទ ដូចជា ប៉ូតាស៊ីម វិតាមីនអេ។ ផ្លែល្ពៅត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ វាជាបន្លែមួយប្រភេទដែលគេនិយមយកមកបន្ថែមរសជាតិក្នុងម្ហូបអាហារឬយកមកធ្វើបង្អេមនិងធ្វើជាឱសថក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹកចំនួន៤កែវ ល្ពៅចិតសំបកចេញរួចកាត់ជាដុំចំនួន 0.9 kg របៀបធ្វើ ក្នុងកូនចានតូចមួយ លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី អំបិល ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិតមូលតូចៗ ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ល្ពៅរួចស្ងោរហូតដល់ល្ពៅឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

សម្លល្ពៅសាច់ភ្លៅគោ គឺជា អាហារខ្មែរ ពិសេសម្យ៉ាងដែលមានរសជាតិឆ្ងាញ់ដែលប្រជាជននិយមធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ វាងាយស្រួលចម្អិនហើយសំបូរជីវជាតិសម្រាប់រាងកាយមនុស្ស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅសាច់ភ្លៅគោ សាច់ភ្លៅគោចំនួន២ដុំប្រហែល 0.5 kg ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ ស្ពៃសែឡឺរីចំនួន១បាច់ ស្ករចំនួន១ស្លាបព្រាតូច ទឹកចំនួន៦កែវ ល្ពៅចិតសំបករួចហើយកាត់ជាដុំតូចៗចំនួន១ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ភ្លៅគោជាមួយខ្ទឹមបារាំង ស្ពៃសែឡឺរី អំបិលនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ល្ពៅរួចហើយបន្តចម្អិនរហូតដល់ល្ពៅផុយល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

អានបន្ត »