Thursday , March 28 2024

ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ

ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ

ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ

កើតមកត្រូវខុសទោះខ្ទើយស្រីប្រុសវ័យបីតាមន័យ
បឋមមជ្ឈិមបច្ឆិមវ័យមានក្ររីងរៃ
នៅក្នុងជីវិត ។
វ័យបឋមថ្លៃមានកម្លាំងក្រៃមានពេលមែនពិត
តែក្រលុយកាក់ទុកដាក់ខ្វល់គិតក្រក្នុងជីវិត
គ្មានប្រាក់ទ្រព្យធន ។
វ័យមជ្ឈិមថ្លៃរវល់រាល់ថ្ងៃប្រាក់មានពេកពន់
មានទាំងថាមពលរវល់ការធ្ងន់ព្រឹកដល់យប់យន់
ការគរខ្វាយខ្វល់ ។
បច្ឆិមចុងក្រោយវ័យចាស់ចុះខ្សោយគ្មានការបន្សល់
មានប្រាក់ទ្រព្យាវេលាសេសសល់រស់រែងកង្វល់
ខ្វះខាតគ្រប់វ័យ ។

កំណាព្យពេញនិយមបន្ទាប់ ៖ វ័យទាំងបីរបស់មនុស្ស – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ស្នេហ៍ - កំណាព្យខ្មែរ

ស្នេហ៍ – កំណាព្យខ្មែរ

ស្នេហ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ …

Leave a Reply

Your email address will not be published. Required fields are marked *