Thursday , March 28 2024

វ័យទាំងបីរបស់មនុស្ស – កំណាព្យខ្មែរ

វ័យទាំងបីរបស់មនុស្ស – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

វ័យទាំងបីរបស់មនុស្ស – កំណាព្យខ្មែរ

វ័យទាំងបីរបស់មនុស្ស – បទពាក្យ៧ បែបជាប់ទង – កំណាព្យខ្មែរ

បឋមវ័យន័យជីវិតពិតសិក្សា
វ័យប្រាថ្នាការចេះដឹងប្រឹងឱ្យខ្ពស់
កុំបណ្តោយឲ្យវេលាគ្រាឆ្លងហួស
ចេះដឹងខ្ពស់រស់ប្រពៃន័យជីវិត  ។
មជ្ឈិមវ័យន័យជីវិតពិតកិច្ចការ
សាងគ្រួសារផ្សារប្រឹងប្រែងបែងគំនិត
វ័យប្រឹងប្រែងស្ដែងអំពល់យល់ការគិត
រវល់ពិតនិត្យនែបប្រាណបានផលល្អ ។
បច្ឆិមវ័យន័យសោកស្ដាយក្លាយចាស់ទុំ
កូនតូចធំជុំជិតប្រាណបានកុះករ
ចាស់សំណាងសាងកុសលផលបវរ
ភាវនាធម៌ក-ក្តីសុខទុកជាតិក្រោយ ។

កំណាព្យពេញនិយមបន្ទាប់ ៖ លម្អបីយ៉ាងរបស់មនុស្ស – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *