Friday , April 26 2024

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង​ ឃុំគិរីចុងកោះ ស្រុកគិរីវង្ស  ខេត្តតាកែវ ដែលមានចំងាយប្រមាណជា៤៧គីឡូម៉ែតពីទីរួមខេត្ត។ ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ រួចបត់ស្តាំពេលទៅដល់ផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

នៅរមណីយដ្ឋានទឹកជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅកំឡុងខែនេះ វាមានទឹកច្រើន។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសម្រាប់ងូតលេងកំសាន្ត ។នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត ។

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

បើបានទៅខេត្តតាកែវ លោកអ្នកគួរតែបង្ហួសទៅទស្សនារមណីយដ្ឋានជ្រោះផ្អោកម្តង ព្រោះនៅទីនោះពិតជាមានទេសភាពស្រស់ស្អាតក្រៃលែង ហើយលោកអ្នកនឹងបានទៅទស្សនា ត្បូងមានតម្លៃ ដែលដាក់តាំងលក់យ៉ាងច្រើន ដែលមានប្រភពនៅទីនោះផ្ទាល់តែម្តង ។

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

ជ្រោះផ្អោកស្ថិតនៅក្នុងស្រុកគិរីវង្ស  ខេត្តតាកែវ លោកអ្នក អាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងស្រុកគិរីវង្សគឺ នៅជាប់នឹងព្រំដែនកម្ពុជា- វៀតណាម  ។  ពេលចេញពីផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមានឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។

នៅរមណីយដ្ឋាន ជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅកំឡុងពេលនេះ វាមានទឹកច្រើន ។

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ ធ្វើជាអាងទឹកសម្រាប់ងូតលេងកំសាន្ត ។នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត ។

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

នៅទីនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេសជ្ជៈជាច្រើនតម្រូវទៅតាមការចូលចិត្តរបស់ភ្ញៀវ។ ជាងនេះទៅទៀតនៅទីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍ ពិសេសត្បូងជាច្រើនប្រភេទដែលរកបានដោយប្រជាជននៅទីនោះផ្ទាល់ ដែលខ្លះបានច្នៃរួចនិងខ្លះមិនទាន់ច្នៃ។ ប្រជាជននៅទីនោះភាគច្រើនធ្វើចម្ការដាំដំណាំមានដូចជា ដំឡូង ឪឡឹក ទាប ខ្នុល និង មានផ្លែឈើជាច្រើនមុខទៀត ៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *