ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី គឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តពិសារ ព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបនេះផ្សំឡើងពី បង្គា ត្រី និងសាច់ជ្រូកបីជាន់ ហើយទឹកស៊ុបផ្សំឡើងពីស៊ុបផ្អកកំប៉ុង។ មុខម្ហូបខ្មែរ ដ៏ពេញនិយមនេះ ត្រូវបានប្រជាជនខ្មែរ ពិសារពេលមានការជួបជុំបងប្អូន ក្រុមគ្រួសារ និងក្នុងកម្មវីធីផ្សងៗ ពីព្រោះវាគឺជា មុខម្ហូប មួយដែលងាយស្រួលចំអិន ព្រមទាំងមានឱជារសឆ្ងាញ់ ដែលធើ្វឲ្យប្រជាជនខ្មែរចូលចិត្តស្ទើរគ្រប់គ្នា។
គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី
- ផ្អកត្រីអត់ឆ្អឹងចំនួន១ខាំកន្លះ
- ប្រេងឆាចំនួន២ស្លាបព្រា
- សាច់ជ្រូកបីជាន់ហាន់ស្តើងៗចំនួន១ខាំកន្លះ
- ទឹក២កែវ
- ខ្ទឹមសចំនួន៤ក្លែប
- ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានដែលហាន់រួចចំនួន១ពែង
- ម្ទេសចំនួន២
- ខ្ទឹមបារាំងចំនួនមួយចំហៀង
- ស្ករសចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេសចំនួន១ស្លាបព្រា
- ត្រីអណ្តែងហាន់ជាកង់ៗចំនួនកន្លះខាំ
- បង្គាបកសំបករួចចំនួនកន្លះខាំ
របៀបធ្វើ
- ក្នុងកូនឆ្នាំងដាក់ទឹកចំនួន២កែវហើយស្លោម៉ាំត្រីរហូតដល់ណែមត្រីផុយ
- យកប្រដាប់ចម្រោះដាក់លើចានគោមរួចចាក់ទឹកម៉ាំត្រីក្នុងដំរងដើម្បីច្រោះយកឆ្អឹងចេញរួចទុកនៅម្ខាង
- កំដៅឆ្នាំងស៊ុបរាងធំបន្តិច
- នៅពេលទឹកស៊ុបក្តៅ ចាក់ប្រេងឆា សាច់ជ្រូកចិញ្ចាំមជាមួយខ្ទឹមស សឹ្លកគ្រៃ ម្ទេស និង ខ្ទឹមបារាំងចូល
- ថែមរសជាតិដោយដាក់ស្ករ ទឹកត្រីនិងម្រេច
- ចាក់ទឹកចំនួន៦កែវនិងទឹកម៉ាំមត្រីចូលក្នុងឆ្នាំងស៊ុបហើយស្លោរហូតដល់សាច់ផុយ
- ដាក់ត្រីចូលរួចស្លោរហូតសាច់ត្រីផុយ
- រៀបបង្គាដាក់ខាងក្រោមឆ្នាំងភ្លើងបន្ទាប់មកដាក់ទឹកស៊ុបម៉ាំមត្រីចូលរួចហើយចាប់ផ្តើមកំដៅឆ្នាំងភ្លើងដោយប្រើធ្យូងឬបើកភ្លើងកំដៅបើប្រើឆ្នាំងអគ្គសនី ពីព្រោះបង្គាត្រូវការរយៈពេលខ្លីតែប៉ុណ្ណោះក្នុងការចម្អិន
- ជាទូទៅគេចូលចិត្តពិសារអាហារឆ្នាំងភ្លើងជាមួយបាយឬមី គុយទាវ ជាមួយបន្លែស្រស់ច្រើនមុខទៅតាមចំណង់ចំណូលចិត្ត
ការរៀបចំពិសារ
រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅគេនិយមពិសារជាមួយបន្លែស្រស់គ្រប់ប្រភេទ ជាពិសេសត្រកួនដោយជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ