Saturday , December 21 2024

ឆ្នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រ ពិសេសត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តបរិភោគនៅក្នុងកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការជួបជុំគ្រួសារ ពិធីចូលឆ្នាំថ្មី ឬក្នុងពិធីទទួលភ្ញៀវពិសេស។ នៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរចូលចិត្តធ្វើប្រហិតត្រីនិងប្រហិតត្រីចៀនដោយខ្លួនឯងសម្រាប់ពិសារជាមួយស៊ុបដែលមានរស់ជាតិឆ្ងាញ់ពិសេសនេះ។

នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រ

  1. ឆ្អឹងកមាន់ចំនួន 0.50 kg
  2. ឆ្អឹងកជ្រូក 0.50 kg
  3. សាច់ភ្លៅជ្រូក 0.5០ kg
  4. មឹងគ្រៀមចំនួន ឆៃថាវចំនួន 0.50​ kg
  5. ខ្ទឹមបារាំងចំនួន​ 1 ផ្លែ
  6. ខ្ទឹមសចំនួន ៤ ខ្លែប
  7. ទឹកចំនួន ៨ កែវ
  8. ទឹកត្រីចំនួន ២ស្លាបព្រា
  9. ស្ករចំនួន ១ ស្លាបព្រា
  10. អំបិលចំនួន ១ ស្លាបព្រា
  11. ម្រេចម៉ត់ចំនួន កន្លះស្លាព្រាតូច
  12. ទឹក ៦ កែរ
  13. ប្រហិតត្រីចំនួន ១ កញ្ចប់
  14. ថ្លើមជ្រូក 0.15 kg
  15. ប្រហិតត្រីចៀនហាន់ស្តើងៗ ៥ បន្ទះ
  16. បង្គារបកសំបករួច 0.50 kg
  17. មឹងបំពង់ស្រស់ សម្អាតរួចកាត់ជាកង់ៗ 0.15 kg
  18. ផ្កាខាត់ណា​ ហាន់ជាដំុតូចៗ កន្លះផ្លែ
  19. ស្ពៃនាប៉ា (Large Nappa cabbage leaves) 8 គុម្ព
  20. ផ្សិតចិនគ្រៀម (Dried shiitake mushrooms)​ ត្រាំមទឹក លាងសម្អាត ហើយហាន់ជាពីរ ១០ ផ្សិត
  21. ការ៉ុតបកសំបករួចហាន់ស្តើង 1 មើម
  22. ស្ពៃ (Stalks Asian celery)​ ហាន់ប្រវែងមួយចង្អាម 5 គុម្ព
  23. ស្បែកជ្រូកបំពង ត្រាំមក្នុងទឹកក្តៅរួចលាងឲ្យស្អាត កន្លះខាំ
  24. បង្គារគ្រៀម ត្រាំទឹកហើយលាងឲ្យស្អាត ប្រហែល១០ក្បាល
  25. ខ្ទឹមបារាំងហាន់រួច 1 ផ្លែ
  26. ស្លឹកខ្ទឹម

របៀបធ្វើ

  1. មុនដំបូងត្រូវធ្វើទឹកស៊ុបជាមុខ
  2. យកឆ្នាំងធំល្មមសម្រាប់ស្ងោដូចជា ឆ្អឹងមាន់ ឆ្អឹងជ្រូក សាច់ជ្រូក មឹកគ្រៀម ឆៃថាវ ខ្ទឹមបារាំងទាំងមូល និងខ្ទឹមសចំនួន៨ខ្លែប។
  3. ពេលសាច់ជ្រូកផុយត្រូវស្រង់យកតែសាច់ជ្រូកចេញទៅទុកម្ខាង ហើយបន្តស្ងោស៊ុបជាមួយភ្លើងតិចៗប្រហែលកន្លះម៉ោងទៀត
  4. បន្ទាប់មកស្រង់គ្រឿងទាំងអស់ចេញពីស៊ុប (បោះចោលឆ្អឹង មឹកគ្រៀម​ ឆៃថាវ ខ្ទឹមបារាំង  និងខ្ទឹមស)
  5. បន្លែមរសជាតិដោយថែមទឹកត្រី អំបិល ស្ករ និងម្រេចម៉ត់រួចលើកស៊ុបដាក់ម្ខាង
  6. ប្រើឆ្នាំងមួយទៀតសម្រាប់ដាំទឹក ចាកទឹកចំនួន៦កែវតូចចូលកក្នុងឆ្នាំងរួចដាំរហូតដល់ពុះបន្ទាប់មកដាក់ប្រហិតត្រីចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរចំនួន ៥ទៅ១០នាទី បន្ទាប់មកស្រង់ប្រហិតត្រីចេញពីឆ្នាំងយកទៅទុកម្ខាង
  7. ប្រើឆ្នាំងដដែលដាំទឹកឲ្យពុះម្តងទៀតរួចដាក់ថ្លើមចូលហើយស្ងោរចំនួន៣ទៅ៥នាទី ពេលស្ងោរថើមមិនបាច់ក្របកំរបឆ្នាំងទេ ពេលស្ងោរគ្រប់តាមការកំណត់ស្រងថើមចេញពីឆ្នាំងទុកឲ្យត្រជាក់មុននឹងហាន់វាបន្ទះៗ
  8. ហាន់ប្រហិតត្រីចៀនជាបន្ទះស្តើងៗរួចហើយទុកម្ខាង
  9. ហាន់សាច់ជ្រូកជាបន្ទះស្តើងៗរួចទុកម្ខាង

ការរៀបចំពិសារ

រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅអ្នកបរិភោគចូលចិត្តយកត្រកួនទៅជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *