Wednesday , December 25 2024

សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

សម្លដំឡូងជ្វាពណ៏ស្វាយ គឺធ្វើដំឡូងជ្វាពណ៍ស្វាយមានរសជាតិឆ្ងាញ់និងសំបូរដោយជាតិម្សៅហើយបើផ្សំជាមួយបង្គាវាកាន់តែពិសេសថែមទៀត ហេតុដូចនេះបានជាម្ហូបមួយមុខនេះជាទីពេញនិយមរបស់ប្រជាជនមិនថានៅតាមជនបទឬតាមទីប្រជំុជនឡើយ។

សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព​។ ដោយ​ដំឡូងជ្វា​ក្នុង​បរិមាណ​១០០​ក្រាម​ផ្តល់​ម្សៅ​ចំនួន​២៥​ក្រាម និង​ផ្តល់​ថាមពល​ដល់​ទៅ​៩០​កាឡូរី ។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង មាន​ន័យ​ថា​ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ល្អ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទទួលទាន ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាពណ៏ស្វាយ

  1. បង្គាបកសំបករួចនិងវះសំអាតហើយរួចកិនឲ្យម៉ត់ចំនួន២ខាំកន្លះ
  2. អំបិលចំនួនកន្លះស្លាបព្រា
  3. ម្រេចចំនួនកន្លះស្លាព្រាតូច
  4. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  5. ទឹកចំនួន៤កែវ
  6. ដំឡូងជ្វាពណ៌ស្វាយចំនួន២ផ្លែ
  7. ទឹកត្រីចំនួន២ស្លាបព្រា
  8. ស្ករសចំនួន១ស្លាបព្រា
  9. ជីអង្កាមចំនួន១កូនចានតូចឬមិនដាក់ក៏បានទៅតាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. នៅក្នុងកូនចាន ដាក់បង្គា អំបិល ម្រេចនិងស្លឹកខ្ទឹមកូរចូលគ្នាឲ្យស៊ប់
  2. ដាក់ទឹកក្នុងឆ្នាំងរួចដាំរហូតដល់ទឹកពុះ
  3. ដាក់ដំឡូងជ្វាចូលទៅក្នុងទឹកដែលកំពុងពុះ កូរឲ្យស៊ប់ហើយចំអិនរហូតដល់ដំឡូងឆ្អិនល្អ
  4. ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយច្របល់ឲ្យល្អរួចចំងិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  5. ដាក់គ្រឿងដោយដាក់ទឹកត្រីនិងស្ករ
  6. ដាក់ខ្លឹកខ្ទឹមនិងជីអង្កាមចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេនិយមបរិភោគសម្លដំឡូងជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលសំបូរទៅវិតាមីនគ្រប់ប្រភេទដល់សុខភាព។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *