ថ្មីជានិច្ច – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ថ្មីជានិច្ច – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | រករស់រាន | ស្ពានចំណេះ | ចេះធ្វើការ |
សាងអាត្មា | ការងារពិត | ជិតមុនគេ | |
ប្រឹងប្រែងប្រាជ្ញ | អាចជំនាញ | ទាញយកទ្វេ | |
២ | ទាន់ទំនេរ | រេតម្រូវ | ផ្លូវវិជ្ជា ។ |
ការធ្លាប់ខុស | ដុសដាំទុក | ពុកសល់ខ្លឹម | |
៣ | ដូចដែកស្នឹម | ត្រឹមតម្រង់ | ត្រង់ពន្លា |
ប្រឹងដុសខាត់ | បាត់អស់ច្រែះ | ចេះឈ្នះមារ | |
កើតកបជា | នាលោកកីយ៍ | ថ្មីជានិច្ច ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ អានច្រើនដឹងច្រើន – កំណាព្យខ្មែរ