ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ | |||
| ១ | កើតមកត្រូវខុស | ទោះខ្ទើយស្រីប្រុស | វ័យបីតាមន័យ |
| បឋមមជ្ឈិម | បច្ឆិមវ័យ | មានក្ររីងរៃ | |
| នៅក្នុងជីវិត ។ | |||
| ២ | វ័យបឋមថ្លៃ | មានកម្លាំងក្រៃ | មានពេលមែនពិត |
| តែក្រលុយកាក់ | ទុកដាក់ខ្វល់គិត | ក្រក្នុងជីវិត | |
| គ្មានប្រាក់ទ្រព្យធន ។ | |||
| ៣ | វ័យមជ្ឈិមថ្លៃ | រវល់រាល់ថ្ងៃ | ប្រាក់មានពេកពន់ |
| មានទាំងថាមពល | រវល់ការធ្ងន់ | ព្រឹកដល់យប់យន់ | |
| ការគរខ្វាយខ្វល់ ។ | |||
| ៤ | បច្ឆិមចុងក្រោយ | វ័យចាស់ចុះខ្សោយ | គ្មានការបន្សល់ |
| មានប្រាក់ទ្រព្យា | វេលាសេសសល់ | រស់រែងកង្វល់ | |
| ខ្វះខាតគ្រប់វ័យ ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ វ័យទាំងបីរបស់មនុស្ស – កំណាព្យខ្មែរ