Thursday , November 21 2024

សម្លស្ពៃជ្រក់ជើងជ្រូក – ម្ហូបខ្មែរ

សម្លស្ពៃជ្រក់ជើងជ្រូក គឺជាមុខ ម្ហូបខ្មែរ ដែលប្រជាជនខ្មែរតាមជនបទភាគច្រើនចម្អិនអាហារដោយប្រើបន្លែដាំនិងចាប់សត្វដោយផ្ទាល់ដៃ។ ដើម្បីទុកបន្លែឲ្យបានយូរសម្រាប់បរិភោគនៅពេលក្រោយ ប្រជាជនបានកែឆ្នៃបន្លែស្ពៃទៅជាស្លៃជ្រក់និងប្រឡាក់សាច់ជាមួយអំបិលដើម្បីរក្សាទុកបានយូរ ជាទូទៅប្រជាជននិយមយកស្ពៃជ្រក់ធ្វើជាសម្លស្ពៃជ្រក់ដោយស្ងោជាមួយជើងជ្រូក វាមិនត្រឹមតែងាយស្រួលចម្អិនទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។

សម្លស្ពៃជ្រក់ជើងជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃជ្រក់ជើងជ្រូក

  1. ជើងជ្រូកកាត់ជាកង់ៗចំនួន៧ខាំកន្លះ
  2. ទឹកចំនួន៤កែវ
  3. ស្ពៃជ្រក់កាត់ជាកង់ៗចំនួន 0.45kg
  4. ទឹកត្រីចំនួន១ស្លាបព្រា
  5. ស្ករចំនួន១ស្លាបព្រា
  6. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  7. ស្លឹកខ្ទឹមហាន់រួច១កូនចានតូច

របៀបធ្វើ

  1. ដាក់ជើងជ្រូកនិងទឹកចូលក្នុងសម្លហើយចម្អិនរហូតដល់ជើងជ្រូកឆ្អិនល្អ
  2. ដាក់ស្ពៃជ្រក់ចូលរួចស្ងោរហូតដល់ទឹកពុះ
  3. ថែមគ្រៀងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាសម្លមួយមុខដែលសាមញនិងរសជាតិពិសេសម្យ៉ាង។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *