សម្លសាច់ជ្រូកបន្លែ គ្រប់មុខងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងសំបូរទៅដោយសារជាតិចិញ្ចឹមរាងកាយ។ ប្រជាជនខ្មែរចូលម្ហូបសម្លណាស់ ជាទូទៅប្រជាជនខ្មែរតែងបរិភោគសម្លជាមួយបាយជាប្រចាំថ្ងៃ ហេតុនេះហើយបានជាម្ហូបអាហាររបស់ខ្មែរសំបូរម្ហូបសម្លណាស់។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់ជ្រូកបន្លែ
- សាច់ជ្រូកកាត់ជាដុំចំនួន 0.25 kg
- ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ
- ការ៉ុតចិតសំបករួចកាត់ជាដុំចំនួន១មើម
- ទឹកចំនួន៤កែវ
- ផ្លែស៊ូចិតសំបករួចកាត់ជាដុំចំនួន១ផ្លែ
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ជីចំរុះចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់សាច់ ខ្ទឹមបារាំង ការ៉ុតនិងទឹកចូលក្នុងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនល្អ
- ដាក់ផ្លែស៊ូរួចចម្អិនរហូតដល់ផ្លែស៊ូទន់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ជីចូលជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ