Tuesday , December 3 2024

សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ

សម្លម្ជូរសាច់មាន់មើមឈូក គឺជា អាហារខ្មែរ ដែលប្រជាជនតាមជនបទនិយមចម្អិនបរិភោគប្រចាំថ្ងៃ វាជាមុខម្ហូបដែលសាមញ ងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេស។

សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ

នៅព្រះពុទ្ធសាសនាផ្កាឈូកគឺតំណាងនូវភាពបរិសុទ្ធ ប្រជាជនខ្មែរជាអ្នកគោរពព្រះពុទ្ធសាសនាតែងតែយកផ្កាឈូកទៅថ្វាយព្រះ។ ដើមឈូកដុះចេញពីដីល្បាប់ហើយស្លឹកនិងផ្ការបស់វាស្អាតគួរឱ្យទាក់ទាញណាស់ ចំណែកឯមើមឈូក ក្រអៅឈូក​ គ្រាប់ឈូកផ្តល់សារប្រយោជន៏ជាច្រើនយ៉ាងដល់សុខភាព។ គេអាចយក​មើមឈូក គ្រាប់ឈូកនិង ក្រអៅទៅចម្អិនជាម្ហូបអាហារឬក៏ទៅផ្សំជាឱសថក៏បាន ចំណែកឯស្លឹកឈូកគេអាចប្រើវាសម្រាប់ខ្ចប់ត្រី សាច់និងរបស់ផ្សេងៗទៀត រីឯគ្រាប់ឈូកស្រស់វិញគេពិសារជាបង្អែមក៏បាន។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរសាច់មាន់មើមឈូក

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសហាន់ស្តើងចំនួន៤ក្លែប
  3. ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
  4. សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg
  5. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  6. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  7. ទឹកចំនួន៤កែវ
  8. ស្លឹកក្រូចសើចចំនួន២សន្លឹក
  9. ទឹកអំពិលទុំចំនួន២ស្លាបព្រា
  10. ស្ករចំនួន២ស្លាបព្រា
  11. ទឹកត្រីចំនួន២ស្លាបព្រា
  12. មើមឈូកហាន់ជាបន្ទះស្តើងៗចំនួន៨ដើម
  13. ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១
  14. ស្លឹកខ្ទឹមកាត់ប្រវែងប្រហែលកន្លះចំអាមចំនួន១បាច់
  15. ជីនិងម្អមហាន់ចំនួន១កូនចានតូច
  16. ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆានិងខ្ទឹមសរួចបំពងខ្ទឹមសរហូតប្រែពណ៌ត្នោតបន្ទាប់ដួសខ្ទឹមបំពងចេញទុកនៅម្ខាង
  3. ដាក់ស្លឹកគ្រៃ សាច់មាន់ អំបិលនិងម្រេចចូលក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងសម្លបន្ទាប់បំពងសាច់មាន់អោយប្រែពណ៌រត្នោតបន្លិច
  4. ដាក់ទឹកនិងស្លឹកក្រូចសើចចូលហើយចម្អិនរហូតដល់សាច់មាន់ឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ទឹកអំពិលទុំ ស្ករនិងទឹកត្រី
  6. ដាក់មើមឈូកចូលហើយច្របល់ឱ្យស៊ប់បន្ទាប់ស្ងោរហូតទឹកសម្លពុះម្តងទៀត
  7. ដាក់ស្លឹកខ្ទឹម ជី ម្ទេសនិងខ្ទឹមបំពងជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *