សម្លម្ជូរត្រកួនសាច់មាន់ គឹជាមុខ ម្ហូបខ្មែរ ដ៏សាមញមួយមុខដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ នៅតាមជនបទប្រជាជនចូលចិត្តចម្អិនមុខម្ហូបនេះជាមួយត្រី កង្កែប អន្ទង់ អណ្តើកនិងខ្បងទៅតាមចំណង់ចំណូលចិត្ត។
ត្រកួន គឺជាបន្លែពេញនិយមមួយប្រភេទ ដែលប្រជាជនខ្មែរយើងយកមកចម្អិនជាម្ហូបអាហារជាច្រើនមុខ ហើយក្រៅពីជាបន្លែហើយនោះ ត្រកួនក៏ជាឱសថបុរាណមួយប្រភេទដែលអាចព្យាបាលជំងឺបានជាច្រើនមុខ ដែលយើងមិនធ្លាប់បានដឹងពីមុនមក។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់មាន់
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់រួចចំនួន៤ក្លែប
- ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
- សាច់មាន់កាត់ជាដុំតូចៗចំនួន១ចំហៀង
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ទឹកចំនួន៦កែវ
- ទឹកអំពិលទុំចំនួន២ស្លាបព្រាឬដុំស៊ុបខ្នររសជាតិអំពិលចំនួន១ដុំ
- ស្ករចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- ត្រកួនកាត់ប្រវែងប្រហែលមួយចំអាមចំនួន 0.5 kg
- ស្លឹកខ្ទឹមហាន់ចំនួនមួយកូនចានតូច
- ម្ទេសហាន់ចំនួនមួយកូនចានឬដាក់តាមចំណង់ចំណូលចិត្ត
- ជីហាន់និងជីម្អមចំនួន១កូនចានតូច
របៀបធ្វើ
- កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូល
- បំពងខ្ទឹមសរហូតដល់ខ្ទឹមប្រែពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងដាក់ចានរួចទុកនៅម្ខាង
- ដាក់ស្លឺកគ្រៃ សាច់មាន់និងអំបិលចូលទៅក្នុងឆ្នាំងសម្លជាមួយនិងខ្ទឹមបំពងរួចហើយបំពងរហូតដល់សាច់មាន់ប្រែពណ៌ទៅជាពណ៌ត្នោតខ្ចី
- ចាក់ទឹកចូលនិងចម្អិនរហូតដល់សាច់មាន់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់អំពិលទុំ ស្ករនិងទឹកត្រី
- ដាក់ត្រកួនចូលហើយកូររហូតឱ្យស៊ប់ល្អបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តងទៀត
- ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេសចូល
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្នាស់កន្ទុយគោ – ម្ហូបខ្មែរ