សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ ពិសេសម្យ៉ាងដែលជនជាតិខ្មែរចូលចិត្តចំអិនសម្រាប់កម្មវិធីសំខាន់ៗ វាមានរសជាតិប្លែកហើយឆ្ងាញ់ពិសារដែលប្រជាជានគ្រប់ទិសទីស្ទើរតែគ្នាចូលចិត្ត។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ
- ស្ពៃក្តោបមួយចំហៀង
- ស្លឹកខ្ទឹមរក្សាទុកដើមនៅវែងៗដើម្បីធ្វើជាចំណងប្រហែល២០សន្លឹក
- ទឹកដែលអាចលិចស្ពៃក្តោប
- សាច់ជ្រូកចិញ្ចាំ៥ខាំ
- ទឹកត្រី១ស្លាបព្រា
- ស្ករ១ស្លាបព្រា
- ម្រេច១ស្លាបព្រាកាហ្វេ
- តាំងហ៊ុន១កញ្ចប់
- ស្លឹកខ្ទឹមហាន់រួចចំនួន១បាច់
- ទឹកស៊ុបមាន់កំប៉ុង២កំប៉ុង
- ទឹក២កែវ
- អំបិល១ស្លាបព្រាកាហ្វេ
របៀបធ្វើ
- ដាក់ស្ពៃក្តោបនិងស្លឹកខ្ទឹមចូលក្នុងឆ្នាំងធំមួយដោយដាក់ទឹកលិចស្ពៃក្តោបហើយក្របគំរបឆ្នាំងរួចស្ងោររហូតដល់ទឹកពុះបន្ទាប់មកស្រង់ស្ពៃទុកម្ខាង
- ក្នុងចានធំ ច្របល់សាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេច តាំងហ៊ុននិងស្លឹកខ្ទឹមបញ្ចូលគ្នារួចលើកទុកម្ខាង
- បកសន្លឹកស្ពៃក្តោបដាក់លើជ្រុញរួចយកស្លាបព្រាដួសសាច់ជ្រូកចិញ្ចាំដាក់ពីលើហើយរំុវាឲ្យជាប់ដូចកួង
- បន្ទាប់មកយកស្លឹកខ្ទឹមមកចងស្ពៃក្តោបដែររុំរួចឲ្យជាប់ បន្តធ្វើរហូតដល់អស់សាច់ជ្រូកចិញ្ចាំប្រហែល១៥ដុំ
- ដាក់ស្ពៃក្តោបរុំរួចចូលក្នុងឆ្នាំងសម្លដែលបានម្សៅស៊ុបមាន់រួចក្របគំរបស្ងោរប្រហែល៤០នាទី
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ