សម្លស្ពៃក្តោបកន្ទុយគោ គឹជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលក្នុងការចម្អិនហើយក៏ជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅមិនតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់ពិសេសទៀតផង។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបកន្ទុយគោ
- កន្ទុយគោចំនួន 10 Kg
- ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ
- ទឹកចំនួន៨កែវ
- ស្ពៃក្តោបកាត់ជាដុំចំនួន១ចំហៀង
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមនិងជីចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់កន្ទុយគោ ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោដោយប្រើភ្លើងរាងខ្លាំងល្មមរហូតដល់ទឹកពុះ
- ក្របគំរបឆ្នាំងរួចហើយបន្តស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ (ប្រហែល២ម៉ោង)
- បើកគំរបដើម្បីដាក់ស្ពៃក្តោបបន្តស្ងោដោយប្រើភ្លើងខ្លាំងល្មមរហូតដល់ទឹកសម្លពុះ
- ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ