សម្លបន្លែសាច់គោ ជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែសាច់គោ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
- សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
- ទឹកស៊ីអីវចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ទឹកចំនួន៥កែវ
- ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា
- ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់
- ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ
- កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន
- ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១
- ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ
- ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច
- ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ
- ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
- ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ