Thursday , November 21 2024

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី ដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចជាមួយត្រី

  1. ទឹកចំនួន៤កែវ
  2. ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ
  3. ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ
  4. អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រា
  7. ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព
  8. ចំនួនកន្លះស្លាបព្រាតូច

របៀបធ្វើ

  1. ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ
  2. ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ
  3. ដាក់ស្លឹកខ្ទឹមនិងម្រេចជាការស្រច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *