វ័យទាំងបីរបស់មនុស្ស – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
វ័យទាំងបីរបស់មនុស្ស – បទពាក្យ៧ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | បឋមវ័យ | ន័យជីវិត | ពិតសិក្សា |
វ័យប្រាថ្នា | ការចេះដឹង | ប្រឹងឱ្យខ្ពស់ | |
កុំបណ្តោយ | ឲ្យវេលា | គ្រាឆ្លងហួស | |
២ | ចេះដឹងខ្ពស់ | រស់ប្រពៃ | ន័យជីវិត ។ |
មជ្ឈិមវ័យ | ន័យជីវិត | ពិតកិច្ចការ | |
៣ | សាងគ្រួសារ | ផ្សារប្រឹងប្រែង | បែងគំនិត |
វ័យប្រឹងប្រែង | ស្ដែងអំពល់ | យល់ការគិត | |
រវល់ពិត | និត្យនែបប្រាណ | បានផលល្អ ។ | |
៤ | |||
បច្ឆិមវ័យ | ន័យសោកស្ដាយ | ក្លាយចាស់ទុំ | |
កូនតូចធំ | ជុំជិតប្រាណ | បានកុះករ | |
៥ | ចាស់សំណាង | សាងកុសល | ផលបវរ |
ភាវនាធម៌ | ក-ក្តីសុខ | ទុកជាតិក្រោយ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ លម្អបីយ៉ាងរបស់មនុស្ស – កំណាព្យខ្មែរ