Tuesday , April 16 2024

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា គឺចម្អិនដោយប្រហិតសាច់បង្គាជាមួយស្ពៃយូឆយ (yu choy) ជាមួយមើមត្រាវគឺជាម្ហូបមួយមុខដែលសាមញនិងងាយស្រួលចំអិន។

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា

  1. បង្គាបកសំបករួចហើយវះសម្អាតហើយចំនួន៤ខាំកន្លះ
  2. អំបិលចំនួនកន្លះស្លាបព្រាតូច
  3. ម្រេចចំនួនកន្លះស្លាបព្រាតូច
  4. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  5. មើមត្រាវកាត់ជាកង់តូចៗចំនួន១
  6. ទឹកចំនួន៤កែវ
  7. ស្ពៃយូឆយកាត់ឫសចេញនិងកាត់ជាកង់ប្រវែងប្រហែលមួយចំអាមចំនួន៩ខាំ
  8. ស្ករចំនួនកន្លះស្លាបព្រា
  9. ទឹកត្រីចំនួន២ស្លាបព្រា

របៀបធ្វើ

  1. នៅក្នុងកូនចាន ដាក់បង្គាកិនម៉ត់ជាមួយអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់ ជាទូទៅគេនិយមប្រើដៃដើម្បីច្របាច់ធ្វើជាដំុប្រហិត នៅពេលធ្វើជាប្រហិតរួចរាល់ហើយយកទុកនៅម្ខាង
  2. ដាក់មើមត្រាវនិងទឹកចូលក្នុងសម្លហើយចំអិនរហូតដល់មើមត្រាវផុយឆ្អិនល្អ
  3. ដាក់ប្រហិតបង្គាចូលទៅក្នុងឆ្នាំងសម្លជាមួយស្ពៃយូឆយហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក
  4. ថែមគ្រឿងដោយដាក់ស្ករនិងទឹកត្រី
  5. ដាក់ស្លឹកខ្ទឹមជាករស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *