Tuesday , March 28 2023

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា គឺធ្វើពីបង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយបង្គា

  1. បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ
  2. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  3. ស្ករសចំនួន១ស្លាបព្រា
  4. ទឹកត្រីចំនួន២ស្លាបព្រា បើសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ
  5. ម្រេចចំនួន១កូនស្លាបព្រាតូច
  6. ទឹកចំនួន៤កែវ
  7. ស្លឹកគ្រៃចំនួន១កូនចានតូច
  8. ស្ពៃយូឆយកាត់ប្រវែងប្រហែលមួយចំអាមចំនួន៤ខាំកន្លះ
  9. ប្រហុកឬផ្អក់ចំនួន១ស្លាបព្រា (មិនបាច់ដាក់ក៏បានប្រសិនអ្នកមិនចូលចិត្ត)
  10. អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា

របៀបធ្វើ

  1. នៅក្នុងកូនចាន លាយច្របល់បង្គាជាមួយស្លឹកខ្ទឹម ស្ករ ទឹកត្រីនិងម្រេចរួចទុកនៅម្ខាង
  2. ដាក់ទឹកនិងស្លឹកគ្រៃក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់ទឹកពុះ
  3. ដាក់ស្ពៃយូឆយចូលក្នុងដែលកំពុងពុះហើយចំអិនរហូតដល់ស្ពៃយូឆយឆ្អិនល្អ
  4. ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក
  5. ដាក់ប្រហុកឬផ្អក់និងអង្ករលីងកិនម៉ត់(មិនបាច់ក៏បានប្រសិនអ្នកមិនចូលចិត្តប្រហុកឬផ្អក់

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *