សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ គឺយកផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ
- បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ
 - ម្សៅពោតចំនួនកន្លះស្លាបព្រា
 - ទឹកត្រីចំនួន១ស្លាបព្រា
 - ម្រេចចំនួនកន្លះស្លាបព្រាតូច
 - មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ
 - ម្រះធំល្មមចំនួន២ផ្លែ
 - ទឹកចំនួន៦កែរ
 - មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម
 - ទឹកត្រីចំនួន១ស្លាបព្រា
 - អំបិល១ស្លាបព្រា
 - ស្ករចំនួន១ស្លាបព្រា
 - ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
 - ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា
 
របៀបធ្វើ
- នៅក្នុងកូនចានលាយបង្គាជាមួយម្សៅពោត ទឹកត្រី ម្រេច មីសួរនិងខ្ទឹមបារាំងរួចច្របល់ចូលគ្នាឲ្យស៊ប់ហើយលើកទុកម្ខាង
 - កាត់ផ្លែម្រះជាពីររួចហើយខ្វេះយកគ្រាប់និងស្នូរចេញរួចលាងទឹកឲ្យស្អាត
 - ចាប់ផ្តើមញ៉ត់គ្រឿងសាច់បង្គាចូលទៅក្នុងម្រះរួចហើយទុកនៅម្ខាង
 - នៅក្នុងឆ្នាំងធំល្មម ដាក់ម្រះដែលញ៉ត់គ្រឿងរួចជាមួយមើមក្តាតនិងទឹករួចហើយក្របគំរបឆ្នាំងស្ងោររហូតដល់ម្រះផុយនិងឆ្អិនល្អ
 - ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្ករ
 - ដាក់ស្លឹកខ្ទឹមដែលហាន់រួចនិងម្រេចជាការស្រេច
 
កត់សម្គាល់
ផ្លែម្រះញ៉ត់សាច់បង្គាជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ