សម្លម្ជូរត្រកួនសាច់គោ គឺជា ម្ហូបខ្មែរ ពិសេសដែលប្រជាជនខ្មែរតាមជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិផ្អែមបន្តិច ជូរបន្តិចនិងហិរបន្តិច សម្រាប់អ្នកចូលចិត្តប្រហុកអាចដាក់តាមការចូលចិត្តបាន។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់គោ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចំនួន៣ក្លែប
- ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
- សាច់គោហាន់ជាបន្ទះចំនួន 0.25 kg
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រា
- ទឹកចំនួន៤កែវ
- ស្លឹកក្រូចសើចចំនួន២សន្លឹក
- ត្រកួនកាត់ប្រវែងប្រហែលមួយថ្នាំងដៃចំនួន១បាច់
- ទឹកអំពិលទុំចំនួន២ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- ជីនិងម្អមហាន់ចំនួន១កូនចាន
- ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត
- ប្រហុកចំនួន១ស្លាបព្រា
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមសនិងស្លឹកគ្រៃហើយច្របល់ឱ្យល្អ
- ដាក់សាច់គោ អំបិលនិងស្ករហើយកូរឱ្យល្អ
- ដាក់ទឹកនិងស្លឹកក្រូចសើចហើយចម្អិនរហូតដល់ទឹកពុះ
- ដាក់ត្រកួនចូលទៅក្នុងទឹកកំពុងពុះ
- ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកអំពិលទុំនិងប្រហុករួចកូរឱ្យស៊ប់
- ដាក់ជីនិងម្ទេសចូល
- ស្រង់យកស្លឹកក្រូចសើចចេញជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែសាច់គោ – ម្ហូបខ្មែរ