Thursday , April 11 2024

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក គឺជា សម្លខ្មែរ មួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​របស់​វា ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងឆ្អឹងជំនីជ្រូក

  1. ទឹកចំនួន៤កែរ
  2. ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg
  3. ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន 0.45 kg
  4. ទឹកត្រីចំនួន២ស្លាបព្រា
  5. ស្ករចំនួន១ស្លាបព្រា
  6. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  7. ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាំទឹកក្នុងឆ្នាំងសម្ល
  2. ពេលទឹកពុះដាក់សាច់ជ្រូកនិងទំពាំងចូលហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *