សម្លត្រលាចសាច់ជ្រូក ចិញ្ចាំនិងបង្គាមានរសជាតិពិសេសនិងងាយស្រួលចម្អិន វាជាមុខម្ហូបដ៏សាមញដែលប្រជាជនចូលចិត្តចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចសាច់ជ្រូក
- សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
- បង្គាចិញ្ចាំចំនួន 0.25 kg
- ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមចំនួន១កូនចានតូច
- ទឹកចំនួន៤កែវ
- ត្រលាច១ផ្លែទំងន់ប្រហែល១គីឡូ
- ស្ករសចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ជីហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំ បង្គាចិញ្ចាំ ទឹកត្រី ម្រេចនិងខ្ទឹមបារាំងចូលគ្នារួចទុកម្ខាង
- ដាក់ទឹកចូលឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ពូតសាច់ចិញ្ចាំជាមួយស្លាបព្រាដើម្បីធ្វើជាប្រហិតហើយដាក់ចូលក្នុងទឹកដែលកំពុងពុះ បន្តធ្វើរហូតដល់អស់សាច់ចិញ្ចាំបន្ទាប់មកចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ដាក់ត្រលាចចូលហើយស្ងោរហូតដល់ត្រលាចឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ